Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

គ្រោះថ្នាក់ធ្ងន់ធ្ងរដែលអ្នកត្រូវយល់ដឹង នៃការទទួលទានសាច់ឆ្កែ!

ការបិរភោគសាច់ឆ្កែ គឺជាបញ្ហាមួយដ៏ចម្រូងចម្រាស់ខ្លាំងបំផុតមួយ ព្រោះនៅលោកខាងលិចត្រូវបានហាមឃាត់ ហើយសត្វឆ្កែត្រូវបានការពារដោយសមាគមន៍បសុសត្វ។ចំណែកឯលោកខាងកើតវិញ សាច់ឆ្កែមានការពេញនិយមខ្លាំងបំផុត ហើយមានតម្លៃថ្លៃថែមទៀត។ តែទោះជាយ៉ាងណាក៏ដោយ មានប្រការមួយចំនួនដែលអ្នកគួរតែជៀសវាងបរិភោគ ដើម្បីគេចផុតពីគ្រោះថ្នាក់។

សាច់ឆ្កែជាមួយនឹងទឹកតែ

បន្ទាប់ពីញ៉ាំសាច់ឆ្កែហើយ អ្នកមិនគួរប្រញ៉ាប់ផឹកតែនោះទេ។ បើយោងតាមពេទ្យនៅតំបន់អាស៊ី បានបង្ហាញថា សាច់ឆ្កែមានជាតិក្តៅសម្បូរទៅដោយសារធាតុប្រូតេអ៊ីន ប៉ុន្តែចំពោះតែវិញមានជាតិចត់, ត្រជាក់, មានផ្ទុកដោយសារធាតុកាហ្វេអ៊ីន និងតាន់នីនជាច្រើនទៀត។

ផ្ទុយទៅវិញ ជាតិកាហ្វេអ៊ីន និងប្រូតេអ៊ីនជួបគ្នាបង្កឱ្យមានការរារាំងដល់ការរំលាយអាហារ ហេតុនេះអ្នកមិនគួរបរិភោគឡើយ។ ជាពិសេសវានឹងធ្វើឱ្យអ្នកមានអារម្មណ៍ថា ក្តៅក្រហល់ក្រហាយ និងធ្វើទុក្ខក្នុងខ្លួន។ ដូច្នេះត្រូវចាំថា បន្ទាប់ពីបរិភោគសាច់ឆ្កែ អ្នកមិនគួរផឹកតែនោះទេ។

សាច់ឆ្កែជាមួយនឹងត្រី Carp

ត្រី Carp ពណ៌លឿង ជាប្រភទត្រីទឹកសាបមួយប្រភេទដែលមានផ្ទុកជាតិហ្គាសច្រើន នៅពេលដែលអ្នកបរិភោគជាមួយនឹងសាច់ឆ្កែដែលមានសារធាតុក្តៅខ្លាំង និងធ្វើឲ្យក្តៅក្នុងខ្លួន និងរាកមួលថែមទៀត។

អ្នកគួរគប្បីជៀសវាងបរិភោគសាច់ឆ្កែ

បើយោងតាមពេទ្យនៅតំបន់អាស៊ីបង្ហាញថា អ្នកដែលគួរតែជៀសវាងបរិភោគសាច់ឆ្កែ គឺអ្នកជំងឺតម្រងនោម និងតម្រងនោមអចលនា (គ្មានការបញ្ចេញជាតិខ្លាញ់ ឬកម្តៅ, ដៃ និងជើងឡើងកម្តៅ, បែកញើសច្រើន, គេងមិនគ្រប់គ្រាន់ ឬអ្នកប្រើថ្នាំរំងាប់អារម្មណ៍, ស្ងួតមាត់, បំពង់ក, ស្រេកទឹក, អស់កម្លាំង, ឈឺជង្គង់, នោមច្រើន, ងាប់លិង្គ… ) អ្នកទាំងនេះមិនគួរបរិភោគសាច់ឆ្កែនោះទេ។

សាច់ឆ្កែមានកម្តៅខ្ពស់ ធ្វើឱ្យអ្នកបរិភោគងាយនឹងឡើងសម្ពាធឈាម ហើយអាចនាំឱ្យបែកសរសៃឈាមក្នុងខួរក្បាល។ ហេតុនេះហើយអ្នកដែលមានជំងឺសរសៃឈាម, ជំងឺរលាកពោះវៀនធំ ឬជំងឺធ្ងន់ធ្ងរមិនគួរបរិភោគសាច់ឆ្កែឡើយ៕

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More