Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ទុកចិត្តមិត្តភ័ក្រពេកដេកលក់យកម៉ូតូ១គ្រឿងនិងសំភារៈមួយចំនួនសរុបជាង២ពាន់ដុល្លារគេចខ្លួនបាត់

ភ្នំពេញ៖ជនរងគ្រោះ៣នាក់បានរត់មកប្តឹងសមត្ថកិច្ចឱ្យអន្តរាគមន៍ខណៈពេលដែលពួកកំពុងដេកលុងលក់នៅក្នុងបន្ទប់ជួលត្រូវបានមិត្តភក្កិយកកូនសោរចាក់បើកទ្វារយកម៉ូតូ១គ្រឿង នឹងប្រមូលសំភារៈមួយចំនួនសរុបជាង២ពាន់ដុល្លា។ ហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦នៅចំណុចបន្ទប់​ជួល​លេខ​១១​ផ្លូវ​លេខ​៤៥ក្រុមទី១០ភូមិផ្សារតូចសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ។

ជនរងគ្រោះទាំង៣នាក់១ឈ្មោះអាយ វិច្ឆកា ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរបុគ្គលិកប៉ះស្តាមីនា មានស្រុកកំណើតនៅភូមិ អូឬស្សី ឃុំអូឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ បាត់បង់ទូរស័ព្ទម៉ាកសាំស៊ុងអេសសុវែនអេច១គ្រឿងតំលៃ៦០០ដុលា្ល កាត អេធីអឹម ១សន្លឹក ២ឈ្មោះហ៊ីង វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរជានិសិតពេទ្យឆ្នាំទី៤ មានស្រុកកំណើតនៅភូមិប៉ាលីឡៃ ឃុំប៉ោយ បែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាត់កុំទ្យូទ័រ១គ្រឿងតំលៃ៤៨០ដុល្លា ៣ឈ្មោះមឿន កុសល ភេទប្រុស អាយុ២៥ឆ្នាំមានមុខរបរជាSupervisor ក្រុមហ៊ុនការហ្វេនាំចូលពីប្រទេសចិន មានស្រុកកំណើតនៅភូមិចាន់គីរី ឃុំបោយប៉ែត ក្រុងប៉ោយ បែត ខេត្តបន្ទាយមានជ័យ បាត់ម៉ូតូ១គ្រឿងម៉ាក់ស៊ុយសាគីវីវ៉ា ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1A-4374។ ចំណែកឯជនសង្ស័យមានឈ្មោះឈន ម៉ានី ភេទប្រុសអាយុ២៥ឆ្នាំ មានមុខរបរមិនពិតប្រាកដមានស្រុកកំណើតនៅខេត្តកំពង់ធំ អ្នកទាំង៤នាក់ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថានៅល្ងាច ថ្ងៃទី២២ ខែធ្នូ ជនរងគ្រោះ និងជនសង្ស័យទាំង៤នាក់បាននាំគ្នា​ហូបបាយ​ ខណៈពេលហូបបាយរួចបាននាំគ្នាចាក់សោរបិទទ្វារចូលដេកដូចសពដង។​ លុះព្រឹកឡើងនៅេវេលាកើតហេតុស្រាប់តែក្រោកពីដំដេកឃើញទ្វារចំហរួចក៏មិនឃើញម៉ូតូ នឹងបាត់ជនសង្ស័យខាងលើ ក៏មានការឆោឡោបង្កឱ្យមានការភ្ញាក់ផ្អើលក៏រត់មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទួសង្កែឱ្យជួយអន្តរាគមន៍។

ជនរងគ្រោះបានបន្តឱ្យដឹងថាក្រោយពីជនសង្ស័យយកម៉ូតូប្រមូលយកកាតគ្រីទូរស័ព្ទនឹងសំភារៈមួយចំនួនសរុបជាង២ពាន់ដុល្លារ​ ដោយទុកទូរស័ព្ទអិនចុចពិល១គ្រឿង ហើយបានផ្ញើសារមកទូរស័ព្ទជនរងគ្រោះថា ស្អែកបងត្រឡប់វិញហើយ បន្ទាប់មក លេខទូរស័ព្ទជនសង្ស័យមិនអាចទាក់ទងបានរហូត៕ដោយ៖នាគខ្មៅ៣៨

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More