Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សូមរីករាយជាមួយ បុណ្យសមុទ្រ នៅខេត្តព្រះសីហនុថ្ងៃនេះ!

«ពិធីបុណ្យសមុទ្រ» គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំរបស់ប្រទេសកម្ពុជាដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែ ធ្នូឆ្នាំ២០១៦ នៅទីតាំងឆ្នេរឯករាជ្យ ខេត្តព្រះសីហនុ ក្រោមប្រធានបទ «ទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់»។

ពិធីបុណ្យសមុទ្រឆ្នាំនេះគឺនឹងប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅវេលាម៉ោង៥:០០នាទី ស្អែកនេះ។

ចំពោះកម្មវិធីនៅឆ្នេរឯករាជ្យល្ងាចនេះ គឺមានការប្រគំតន្រ្តី ការតាំងពិពណ៍ផលិតផលកម្ពុជា ការប្រកួតកីឡាប្រភេទឆ្នេរខ្សាច់ ដែលនឹងចាប់ផ្តើមនៅពេលរសៀលនេះ។

សូមបងប្អូនប្រជាពលរដ្ឋចូលរួមកំសាន្តរីករាយទាំងអស់គ្នា!

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More