Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ចេញវះកាបូប ថ្ងៃដំបូងនៃពិធីបុណ្យសមុទ្រ ត្រូវសមត្ថកិច្ចក្របួចជាប់!

ខេត្តព្រះសីហនុ៖ ក្រោមបទបញ្ជាដ៍ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ ដាក់ចេញនៅគោលការណ៍ រក្សាអោយបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ទាំងភ្ញៀវជាតិ​និងអន្តរជាតិដែលបានអញ្ជើញមកកំសាន្ត ក្នុងពិធីបុណ្យសមុទ្រ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។

ជាក់ស្តែងនៅក្បាលព្រលប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦​នេះ កម្លាំង​នគរបាល បានបង្ការ​ទប់ស្កាត់បានទាន់ពេលវេលា ករណីប៉ុនប៉ងវះកាបូបនិងបុកហោប៉ៅ នៅក្នុងពិធីបុណ្យ​សមុទ្រ។

មុខសញ្ញាឈ្មោះ​កែវ ចិន្តា ភេទស្រីអាយុ៥១ឆ្នាំ មាន​ទីលំនៅសង្កាត់បឹងកេងកង២ រាជធានីភ្នំពេញ។ វត្ថុតាងចាប់​យកបានមាន ផ្លែឡាម៤​សំរាប់វះកាបូប។

នៅចំពោះមុខសមត្ថកិច្ច មុខសញ្ញាឆ្លើយរបៀបលាក់លៀមថា៖ រូបគាត់មក​ពីភ្នំពេញតែម្នាក់ឯងទេ មិនមានបក្ខពួក និងមិនទាន់រកបន្ទប់ជួលនៅឡើយទេ ក្នុងគោលបំណងលាក់ទីកន្លែងដេក ដើម្បីពង្វាង នគរបាលកុំឲ្យរក​ឃើញបក្ខពួក។ ប៉ុន្តែទូរស័ព្ទពីរគ្រឿង រោទ៍ជាប់។

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More