Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ផាប់ស្ទ្រីត (Pub Street) នៅក្រុងព្រះសីហនុ ត្រូវបានបង្កេីតឡេីងតាមការសន្យា របស់លោក អុី សុខឡេង !

ខេត្តព្រះសីហនុ៖ លោក អុី សុខឡេង អភិបាលនៃគណះអភិបាលក្រុងព្រះសីហនុ មានប្រសាសន៍ថា៖ ដូចការសន្យា របស់រដ្ឋបាលក្រុងព្រះសីហនុ នឹងបង្កេីតផាប់ស្ទ្រីត នៅក្រុងព្រះសីហនុ នៅចុងឆ្នាំ២០១៦ នេះ។( ក្រុងព្រះសីហនុផាប់ស្ទ្រីត Preashihanouk Pub Street ) បានបេីកដំណេីរការដូចការសន្យាហេីយ បន្ទាប់ពីលោក អុី សុខឡេង បានទៅសិក្សានៅផាប់ស្ទ្រីតក្រុងសៀមរាប កាលពីថ្ងៃទី១៤ តុលា ឆ្នាំ២០១៦ក្នុងគោលបំណងយល់ច្បាស់ពីការគ្រប់គ្រង ការពារ សុវត្ថិភាព សណ្តាប់ធ្នាប់ នៅតំបន់ Pub Street និង ផ្សាររាត្រី ក្នុងក្រុងសៀមរាប។

លោក អុី សុខឡេង បានបញ្ជាក់ថា ការបេីកផាប់ស្ទ្រីត នៅក្រុងព្រះសីហនុ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ ឯកឧត្តម ជាម ហុីម ប្រធានក្រុម ប្រឹក្សាខេត្ត ឯកឧត្តម យន្ត មីន អភិបាលខេត្ត មន្ទីរទេសចរណ៍ មន្ទីរសាធារណការ សភាពាណិជ្ជកម្មខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត៕

ផាប់ស្ទ្រីត(Pup Street) នៅក្រុងព្រះសីហនុ ចាប់បេីកពីម៉ោង ៧យប់ ដល់ម៉ោង ០១ភ្លឺ៕

ទស្សនារូបភាពខាងក្រោម៖

 }

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More