Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ជិះម៉ូតូប្រដេញគ្នាលេង ស្រាប់តែទៅបុករថយន្តចំពាក់កណ្តាល ផ្លោងទៅម្ខាងផ្លូវរបួសធ្ងន់ួទាំងពីរនាក់

ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នា បុកចំពាក់កណ្តាលរថយន្តបណ្តាលអោយរងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២៣ និង៣០នាទីថ្ងៃទី២៤ ខែធ្នូ ២០១៦ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីចំណុចមុខ ក្រសួងរ៉ែ និងថាមពល ស្ថិតនៅភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះមានឈ្មោះ ផាន់ សុផា អាយុ ២១ឆ្នាំ មុខរបរជាងម៉ូតូ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកអ្នករួមដំណើរ មានឈ្មោះ ណុប ធិ អាយុ២១ឆ្នាំ ជាកូនជាងម៉ូតូ ស្នាក់ជាមួយគ្នា។

ប្រភពអោយដឹងថា នៅមុនពេកកើតហេតុ គេយុវជនឃើញម៉ូតូ Honda Cafe 400 cc ពណ៌ខ្មៅលាយទឹកប្រាក់មិនមានពាក់ស្លាកលេខ បានជិះម៉ូតូប្រដេញគ្នាពីរបីគ្រឿងទៀត ទិសដៅពីកើតទៅលិច បានជ្រុលចង្កូតទៅបុករថ យន្ត Nissan Fronteir ពណ៌ ពាក់ស្លាកលេខ ភ្នំពេញ 2AK-8771 ខណៈដែលរថយន្តកំពុងបទត្រឡប់ក្រោយស្រាប់ តែម៉ូតូខាងលើបុកចំពាក់កណ្តាលរថយន្តផ្លោងទៅម្ខាងផ្លូវរងរបួសធ្ងន់ទាំងពីរនាក់។

ក្រោយកើតហេតុបន្តិចអ្នករបួសត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកទៅសង្គ្រោះនៅគ្លីនិកឯកជនហុង  ហាក់នៅផ្សារដេប៉ូ ចំណែកម៉ូតូ និងរថយន្ត ដឹកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយជាក្រោយ។

1 of 4,875

ចំនួនអ្នកទស្សនា
  • 0
  • 98
  • 2,117
  • 8,754,887

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More