Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រថយន្តសណ្តោងរ៉ម៉កដឹកស៊ីម៉ងត៍បុក កិនបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ នៅផ្លូវជាតិលេខ ៤

ភ្នំពេញ៖ រថយន្តសណ្តោងរ៉ម៉កដឹកស៊ីម៉ងត៍បុក និងកិនបុរសម្នាក់ស្លាប់នៅនិងកន្លែងចំណែកម្នាក់ទៀតរងរបួសធ្ងន់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង ២និង៤០នាទីថ្ងៃទី២៥ ធ្នូ ២០១៦ នៅចំណុចផ្លូវជាតិ លេខ៤ ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ទាំងអ្នកស្លាប់ ​ ញ៉ឹម រ៉ាវី អាយុ ២៥ ឲឆ្នាំ មុខរបរ កម្មករ សំណង់ ស្នាក់នៅតំបន់សេដ្ខកិច្ចពិសេដ្ឋពិសេសកំបូល ស្រុកកំណើត នៅភូមិក្រាំងតាម៉ិញ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ចំណែកអ្នករបួសធ្ងន់ ឈ្មោះ ចាន់  អាយុប្រហែល ២៥ឆ្នាំ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើត ភូមិដុកជ្រៃ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរស២នាក់ខាងលើជិះម៉ូតូមួយគ្រឿងម៉ាក ហុនដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ មិនមានស្លាកលេខ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តសណ្តោងរ៉ម៉កដឹកស៊ីម៉ងត៍ពណ៌ក្រហមលាយ កំបោរ ពាក់ស្លាកលេខភ្្នំពេញ 3D-7294 បុកចំពេញទំហឹងបណ្តាលបុរសម្នាក់ស្លាប់នៅកន្លែង ដោយឡែកម្នាក់ទៀតរងរបួសធ្ងន់។  ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅក្លីនិកឯកជននៅសង្កាត់ចោមចៅ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌពោធិ៍សែនជ័យបានចុះទៅវាស់វែង និងបានប្រគល់សពជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ចំណែកមធ្យោបាយធ្វើដំណើរយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំសាច់ញាតិមកទទួលយកវិញជាក្រោយ។

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More