Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

វ័យជាង៥០ឆ្នាំទៅហេីយ មិនគួរណាប្រព្រឹត្តល្បែងស៊ីសងសោះ ឥឡូវសមត្ថកិច្ចឃាត់ខ្លួន៤នាក់យកមកអប់រំ

ខេត្តកណ្តាល៖  កម្លាំងសមត្ថកិច្ចស្រុកល្វាឯមឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់ករណីលែងល្បែងស៊ីសង(បៀរ)
កាលពីវេលាម៉ោង១៧៤០នាទីថៃ្ងទី២៤ ធ្នូ ឆ្នាំ ២០១៦ចំណុចផ្ទះឈ្មោះ ណនសាវ៉េត ភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល ។ជនសង្ស័យ០៤ នាក់ (ឃាត់ខ្លួន)
១-ឈ្មោះទិន សៅ ភេទស្រី អាយុ ៥៨ ឆ្នាំ ជនជាតិខ្មែរ មុខបរ កសិករទីលំនៅ ភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។
២-ឈ្មោះសៀន នឿន ភេទស្រី អាយុ៥០ ឆ្នាំ ជនជាតិខ្មែរ មុខបរ កសិករ ទីលំនៅភូមិក្តីកណ្តាលឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។
៣-ឈ្មោះចាន់ ណាវី ភេទស្រីអាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខបរ កសិករ ទីលំនៅ ភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល ។
៤-ឈ្មោះជឹម សុវណ្ណា ភេទ ប្រុស អយុ ៥៨ ឆ្នាំ ជនជាតិខ្មែរ មុខបរ កសិករ ទីលំនៅ ភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្កកណ្ដាល ។
វត្ថុតាងចាប់យក៖
១.សន្លឹកបៀ ០២ ហ៊ូ ២.កំរាល(ភួយ) ០១ ៣.ប្រអប់ដាក់បៀ ០២ ៤.ប្រាក់រៀលចំនួន ៤០.០០០រៀល។


សមត្ថកិច្ចបានប្រាប់ថា មុនពេលចុះបង្ក្រាប នៅវេលាម៉ោងខាងលើ ទទួលបានព័ត៌មានពីទីតាំងលេងល្បែងស៊ីសងខុសច្បាប់(លេងបៀ) ទើបកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍សារិកាកែវ បានចុះបង្ក្រាបអ្នកលេងល្បែងនៅចំណុចផ្ទះ ឈ្មោះ ណន សាវ៉េត បានឃាត់ខ្លួន០៤នាក់ នាំយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿង និងស្នើសុំអនុញ្ញាត អនុវត្តគោលការណ៍ការអប់រំ ។

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More