Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

មន្ត្រីអគ្គិសនីម្នាក់ បើករថយន្ត បុកបុរសម្នាក់ស្លាប់យ៉ាងអាណោចអធម នៅកំណាត់ផ្លូវជាតិលេខ៤

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍របស់ភ្នាក់ងារ TNN បានអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលអោយស្លាប់មនុស្សម្នាក់កាលពីព្រឹកម៉ិញនេះ  ស្ថិតនៅចំនុចផ្លូវជាតិលេខ៤ មុខបុរីសែនមនោរម្យ ភូមិអូឌឹម សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជយ័។បង្កឡើងដោយរថយន្ត កាម៉ារីប៉ាឡែន ពាក់ស្លាកលេខ2AG- 3729ភ្នំពេញ ដែលមានអ្នកបើកបរឈ្មោះ ម៉ម សំណាង ភេទប្រុស អាយុ52ឆ្នាំ មុខរបរ បុគ្គលិកអគ្គិសនី បច្ចុប្បន្នស្នាក់នៅបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌ ពោធ៍សែនជយ័ (ត្រូវប៉ូលីសឃាត់ខ្លួន) និងម៉ូតូ អាយខន អត់ស្លាកលេខ បណ្ដាលអោយអ្នកបើកបរ ស្លាប់ នៅនិងកន្លែង កើតហេតុ ចំពោះ សពមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

ប្រភពអោយដឹងថា នៅកន្លែងកើតហេតុ ថានៅមុនពេលកើតហេតុ គេឃើញ រថយន្តខាងលើបានបើកបរ មកពីលិចទៅកើត ពេលមកដល់កន្លែងកើតហេតុ រេ ចង្កូតទៅបុកម៉ូតូ ពេញទំហឹង ក្នុងទិសដៅបញ្ចាស់ទិសគ្នា បណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗតែម្ដង។

បច្ចុប្បន្ន ជនបង្ក និងរថយន្ត ម៉ូតូ នគរបាលចរាចរណ៍ក្រុងយកទៅរក្សាទុករងចាំដោះស្រាយជាក្រោយ ចំណែកសព កំពុងស្វែងរកសាច់ញាតិ។

 

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More