Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឆក់ទូរស័ព្ទពជនបរទេសបានហើយ តែរត់មិនរួចត្រូវសមត្ថកិច្ចចាប់បាន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្រោយពីឆក់យកទូរស័ព្ទដៃពី ជនបរទេសបានសម្រេចហើយ តែរត់មិនរួចត្រូវបានសមត្ថកិច្ចដេញតាមឃាត់វាយខ្នោះ បណ្តាលអោយផ្អើលប្រជាពលរដ្ឋលក់ដូរក្បែរនោះ កាលពីវេលាម៉ោង២និង ១០នាទីកណ្តាលអាធ្រាត ថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចលើបង់សួនច្បារមាត់ទន្លេទល់មុខផ្សាររាត្រី ផ្លូវព្រះសីុសុវត្តិ ភូមិទី៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

 

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានឈ្មោះលូ សុខសីហា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនប្រាកដ។ចំនែក ជនរងគ្រោះមានឈ្មោះ THIERRY. ANTOINIE  ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិបារាំង ជាអ្នកទេសចរណ៍ កាន់លិខិតឆ្លងដែន លេខ15CP20700 ស្នាក់នៅសណ្ឋាគារក្រែនវ៉ាតធ័រហ្វន មានទីតាំងផ្ទះលេខ៨ ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាធានីភ្នំពេញ។

ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានដកហូត វត្ថុតាង ទូរសព័្ទដៃមួយគ្រឿងម៉ាកអាយហ្វូន5ពណ៌ស បានប្រគល់អោយជនរងគ្រោះជាជនបរទេសវិញ។

 

បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនជាបណ្តោះអាសន្ន
នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនិតិវិធី។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More