Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អាវុធហត្ថខេត្តស្ទឹងត្រែងបង្ហាញមុខជនសង្ស័យ៣នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ស្ទឹងត្រែង:ជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន  ត្រូវបានអាវុធហត្ថខេត្តស្ទឹងត្រែងធ្វើការបង្ហាញមុខដល់សាធារណ:ជន កាលពីថ្ងៃទី២៥ ខែធ្នូឆ្នាំ២០១៦នេះ ក្រោយពីកម្លាំងអាវុធហត្ថបានចុះបង្ក្រាបជាបន្តបន្ទាប់ក្នុងរយៈពេល២ថ្ងៃកន្លងទៅថ្មីៗនេះ។

ជនសង្ស័យដែលអាវុធហត្ថឃាត់ខ្លួនបានមានចំនួនបីនាក់ :១ឈ្មោះហម​ អរុណ​ ភេទប្រុស​ អាយុ២៣ឆ្នាំ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ​។ ទី២ឈ្មោះ ហម​ វីរ:​ ភេទប្រុស​ អាយុ២១ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ អ្នកទាំងពីរត្រូវជាបងប្អូនគ្នា មានទីលំនៅភូមិរាជានុកូល​ សង្កាត់/ក្រុង/ខេត្តស្ទឹងត្រែង។ ជនសង្ស័យទាំង២នាក់នេះត្រូវបានប្រភពមួយសុំមិនបញ្ចេញឈ្មោះខ្សឹបប្រាប់ ឣ្នក សារព័ត៌មានថា: គឺជាក្មួយរបស់មន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋានគរបាលខេត្តស្ទឹងត្រែងម្នាក់ផងដែរ។ទី៣ឈ្មោះ សុឹម​ ចាវ​ (ហៅស្នា​) ភេទប្រុស​ អាយុ២៣ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិមពិតប្រាកដ​ មានទីលំនៅភូមិជីរោទិ៍១​ ឃុំជីរោទិ៍​ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ប្រភពដដែលបានអោយដឹងថាកាលពីរសៀលថ្ងៃ ទី២៣ ខែធ្នូ ឆ្នាំ២០១៦អាវុធហត្ថឃាត់ខ្លួនមនុស្សចំនួន២នាក់ព្រមទាំងដកហូតបានថ្នាំញៀន៦កញ្ចប់តូចនិង២កញ្ចប់ធំនៅជិតស្ពានមេគង្គ ក្នុងភូមិកាំងមេម៉ាយ។ លុះថ្ងៃទី២៤ ខែ ឆ្នាំ២០១៦ កម្លាំងបានឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត ដកហូតថ្នាំញៀន២កញ្ចប់ធំត្រង់ចំណុចផ្ទះរបស់លោក ថង វ៉ាង ដែលមានផ្លាកយីហោដាក់ថា:(ថងវ៉ាង រថយន្តដឹកអ្នកដំណើ ១៦៨ ស្ទឹងត្រែង VIP ភ្នំពេញ)
ស្ថិតក្នុងភូមិរាជានុកូល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ខណៈពេលដែលរថយន្តតាក់ស៊ីរបស់ក្រុមលោកចេញពីក្រុងភ្នំពេញចូលមកដល់ផ្ទះក្រុមហ៊ុន ក្នុងទីតាំងខាងលើ។

ក្នុងការចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័ទាំង៣នាក់ខាងលើអាវុធហត្ថដកហូតថ្នាំញៀនប្រភេទម្សៅមេតំហ្វេតូមីន ដុំៗពណ៌សរថ្លា(ម៉ាទឹកកក)ចំនួន៦កញ្ចប់តូចនិង៤កញ្ចប់ធំ ដែលមានទម្ងន់សរុបស្មើរនឹង៦០,២g.ម៉ូតូ៣គ្រឿង.
ទូរស័ព្ទ៥​គ្រឿង.លុយខ្មែរ៥៧៩០០០៛ .លុយដុល្លារ ១០២$.ព្រមទាំងសម្ភារ:ជក់មួយចំនួនផ្សេងទៀត។

ចំពោះរថយន្តដឹកអ្នកដំណើរមួយគ្រឿងម៉ាក តូយ៉ូកា ហៃយ៉ាស់ ពណ៌សរ ដែលត្រូវបានអាវុធហត្ថយកមកបន្ទាយខេត្តដើម្បីត្រួតពិនិត្យនោះ ក្រោយពីពិនិត្យរួចមក ឃើញថាពុំមានវត្ថុតាងបន្ថែម អាចវុធហត្ថក៍បានធ្វើឯកសាប្រគល់ជូនម្ចាស់ដើមវិញ។

បច្ចុប្បន្នជនសង្ស័យត្រូវបានជំនាញ កងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅការតុលាការចាត់ការទៅតាមនិតិវិធី។

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More