Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោក ហែម ដារិទ្ធិ នាំយកអំណោយ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូន​ប្រជាពលរដ្ឋក្រីក្រ និងផ្ទុកមេរោគអេតស៍ ចំនួន​៤០គ្រួសារ (Video)​

ភ្នំពេញ៖ លោក ហែម ដារិទ្ធិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌពោធិសែនជ័យ និងជាអភិបាល នៃគណ:អភិបាលខណ្ឌពោធិសែនជ័យរួមទាំងភរិយា  និងលោកស្រី អ៊ឹម​​ ថាវីជានុប្រធានសាខាកាកបាទក្រហមកម្ពុជា នៅថ្ងៃនៅព្រឹកថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារមន្ត្រីសាលាខណ្ឌជាច្រើនរូបចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងសង្កាត់សំរោងក្រោមខណ្ឌពោធិ៍ សែនជ័យនិងនាំយកអំណោធម៌កាកបាទក្រហមកម្ពុជារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនទៅចែក ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងផ្ទុកមេរោកអេដស៍ចំនួន៤០គ្រួសារ។

ក្នុងឱកាសនោះ លោក ហែម ដារិទ្ធិ បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់ក្តីអាណិតស្រឡាញ់   ចំពោះប្រជាពលរដ្ឋរងគ្រោះនិង ងាយរងគ្រោះគ្រប់ប្រភេទ គ្រប់ពេលវេលា ទីកន្លែងគ្រប់ស្រទាប់វណ្ណៈ ដោយពុំមានប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយដែលបានយកទៅចែកជូននាឱកាសនោះក្នុងមួយគ្រួសារទទួលបានអង្ក៣០គីឡូក្រាម មី១កេះ ត្រីខ១០ កំប៉ុង មុង១ ភួយ១ សារ៉ុង១ ក្រម៉ា១ និងថវិកា៥០,០០០រៀល ផងដែរ៕

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More