Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ខឹងសង្សាលោតពីលើផ្ទះថ្មកំពស់៣ជាន់តែមិនស្លាប់

ភ្នំពេញ.បុរសម្នាក់បានរងរបួសរបួសធ្ងន់បន្ទាប់ពីខឹងសង្សារបានលោតសំម្លាប់ខ្លួនពីផ្ទះថ្មមួយកន្លែងកំពស់ ៣ជាន់តែសំណាងល្អមិនស្លាប់។ហេតុការណ៍ការណ៍កើតឡើងនៅវេលាម៉ោង១១និង១០នាទីយប់ត្រូវនិងថ្ងៃួី២៥ខែធ្នូឆ្នាំ២០១៦ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុកែងផ្លូវលេខ១៤៣ត្រង់ចំណុចមុខផ្ទះហាងលក់ម៉ូតូហុងដាហាក់សំបូរក្នុងសង្កាត់អូឡាំពិច ខណ្ឌចំការមន។

 
ជនរងគ្រោះមានឈ្មោះតឺម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើសំណង់ស្នាក់នៅផ្ទះកន្លែងកើតខាងលើមានស្រុកកំណើតនៅភូមិកោះប៉ែន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

 
តាមប្រភពពីមិត្តភក្ត្រ័បានអោយដឹងថាមុនពេលកើតហេតុរូបគេនិងជនរងគ្រោះបីបួននាក់បាននាំគ្នាផឹកស៊ីច្រៀងលេងសប្បាយក្អាកក្អាយលុះដល់យប់ម៉ោងកើតហេតុ ជនរងគ្រោះបានដើរចេញទៅខាងក្រៅកន្លែងបង្កាន់ដៃបាននិយាយទូរសព្ទ័ជាមួយសង្សារឭសំលេងជជែកខ្លាំងៗលុះបន្តិចក្រោយមកស្រាប់តែជនរងគ្រោះបានបោកទូរសព្ទ័មកក្រោមរួចក៍បានសំរេចចិត្តលោតដើម្បីបញ្ចប់ជីវិតពីជាន់ទី៣តែមិនស្លាប់ គ្រាន់តែរងរបួសបែកក្បាលសន្លប់បាត់បង់ស្មារតីស្តូកស្តឹងនឹងកន្លែង។

 

ក្រោយកើតហេតុត្រូវបានរថយន្តសាម៉ុយដឹកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រសង្គ្រោះភ្លាមៗ។ដោយ៖ព្រអង្គខ្មៅមានរិទ្ធិ

1 of 4,895

ចំនួនអ្នកទស្សនា
  • 0
  • 1,143
  • 1,736
  • 8,767,382

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More