Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោកយាយ លោកតា ចាស់ជរាគ្មានទីពឹងចំនួន5នាក់ទទួលអំណោយពី លោក ហែម ដារិទ្ធិ

ភ្នំពេញ នៅរសៀលថ្ងៃទី២៥ ធ្នូ ២០១៦ ម្សិលមិញ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ធិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ ព្រមទាំងមានការចូលរួមពីក្រុម ប៊ី ម៉ូឌែល លោកស្រីចៅសង្កាត់កាកាប ១ លោកស្រីប្រធានភូមិប៉ប្រកត្បូង បានចុះសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយទៅជូនលោកយាយ លោកតា ចាស់ជរាគ្មានទីពឹងចំនួន 5 នាក់ ស្ថិតនៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
អំណោយដែលបានយកទៅផ្តល់ជូនក្នុង1នាក់ទទួលបាន ៖
អង្ក 30 គក្រ  មី 20 កញ្ចប់  ទឹកត្រី 01 យួរ  ទឹកក្រូច 01 កេះ   ទឹកបរិសុទ្ធ 20 ដបតូច   ខោអាវរងា 01 ឃីត
និង ថវិកា 120 000៛។
សំរាប់សំភារៈនិងថវិកាទាំងអស់បានការឧបត្ថម្ភពី ៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យមាន ៖
អង្ក 150 គក្រ  ទឹកត្រី 05 យួរ   ទឹកក្រូច 05 កេះ  លោក ហែម ដារិទ្ធិ ឧបត្ថម្ភថវិកា 250 000 ៛ ។ក្រុមប៊ីម៉ូឌែលឧបត្តម មី 100 កញ្ចប់ ទឹកបរិសុទ្ធដបតូច 100 ដប នឹងថវិការ 250 000៛ ។
លោកស្រីចៅសង្កាត់កាកាប ថវិកា 50 000  លោកស្រីប្រធានភូមិប៉ប្រក ថវិកា 50 000៛ ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More