Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ផ្លូវ១ខ្សែនៅភូមិបន្លារស្អិតមានសង្ឃឹមហើយ! លោក បុឹល កុលស អភិបាលខណ្ឌសែនសុខ បានចុះពិនិត្យមើល ការដាក់គ្រឿងចក្រស្ថាបនាផ្លូវ៩២

​ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦​ ធ្នូ ២០១៦នេះ លោក​ បុឹល កុលស អភិបាលខណ្ឌសែនសុខបានដឹកនាំ​មន្ត្រី​រាជ​ការ​សាលា​ខណ្ឌ​ចុះពិនិត្យ​មើល ការដាក់គ្រឿងចក្រ ស្ថាបនា ផ្លូវក្រួសក្រហម មុននិងចាក់ផ្លូវបេតុង ស្ថិតនៅផ្លូវ៩២ ភូមិបន្លារស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។នៅព្រឹកនោះដែរ​ បងប្អូន​ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាម​បណ្តោយ​ផ្លូវ​បេតុង​ដែលកំពុងស្ថាបនា​នេះ​ បាន ​សម្តែង​នូវ​អំណរ​សាទរ​សប្បាយ​រីក​រាយ​ និងអប​អរ​សាទរ​ចំពោះ​ដំណើរ​ទៅ​ដល់​របស់​លោក​អភិបាល​ខណ្ឌ​ និង​ការ​ទទួល​បាន​នូវ​ផ្លូវក្រួសក្រហម មុននិងឈានដល់ការទទួលបានផ្លូវបេតុង​ថ្មី១​ខ្សែ​នេះ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​ធ្វើ​ដំណើរ​ប្រកប​របរ​រក​ស៊ី​ប្រចាំ​ថ្ងៃ​ ។

តាមការបញ្ជាក់ពីលោក បុឹល កុសល បានអោយដឹងថា ផ្លូវ​១ខ្សែ​នេះ​ ទទួលបានថវិកាជំនួយឧបត្ថម ពី​ ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុង​ផាត់ ប្រធាន​ក្រុមហ៊ុន អិ​ល វ៉ា​យ ​ភី គ្រុប តាមរយៈក្រុមហ៊ុន លោកឧកញ៉ា ញ៉ឹក ផន​ គ្រុប ដែលមានប្រវែងប្រមាណ៨០០ ម៉ែត្រ​ ​ ដែលកំពុងធ្វើការ​ស្ថាបនាជួសជុលឡើងវិញនាព្រឹកម៉ិញនេះ។

លោក​ បុឹល កុលស ក្នុង​នាម​អាជ្ញាធរ​ខណ្ឌសែនសុខបាន​លើក​ឡើង​ពីការ​អភិវឌ្ឍ​ឥត​ឈប់​ឈរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​របស់​ប្រទេស​ជាតិ​ ក្រោម​ការដឹក​នាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាកម្ពុជា​ ​សាលា​រាជ​ធានី​ភ្នំពេញ​ និងសប្បុរសជននានាផងដែរ។ តួ​យ៉ាង​ផ្លូវ​ថ្មី​១​ខ្សែ​ដែល​ទើប​ស្ថាបនា នេះ​ជាអំណោយរបស់​អ្នកឧកញ៉ា លី យ៉ុង​ផាត់ ដើម្បី​ជា​ចំណង​ដៃ​សម្រាប់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ស្ថាបនា​ឡើង​ជា​សក្ខី​ភាព​ស្រាប់ ។​

លោក​អភិបាលខណ្ឌ​សែនសុខ ក៏​បាន​ស្នើ​សុំ​ដល់​បង​ប្អូនប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​ជួយ​ថែ​រក្សា​ផ្លូវ​ឱ្យ​បាន​រឹង​មាំ និង​ធ្វើ​យ៉ាងណា​ឱ្យ​មាន​អនាម័យ​ ត្រូវ​សម្អាត​ផ្លូវ​ឱ្យ​បាន​ស្អាត​ ជាពិសេស​សូមធ្វើ​ដំណើរ​ប្រកប​ដោយ​សុវត្ថិ​ភាព​ គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ត្រឹម​ត្រូវ​ ចៀស​វាង​គ្រោះ​ថ្នាក់​ និង​ត្រូវ​អនុវត្ត​ឱ្យ​បាន​នូវ​អនុសាសន៍​របស់​សម្តេច​តេជោ​​ គឺ «ថ្ងៃ​នេះ ថ្ងៃ​ស្អែក កុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍»៕​

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More