Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឃាត់ខ្លួនស្ត្រីវ័យចំណាស់និងចៅស្រីពីបទជួញដូរគ្រឿងញៀន

ភ្នំពេញ៖ ស្ត្រីវ័យចំណាស់និងចៅស្រីត្រូវបាននគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខសហការណ៍ជាមួយប៉ុស្តិ៍ទឹកថ្លាចាប់ឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធនិងជួញដូរគ្រឿងញៀននិងដកហូតសម្ភារះឧបករណ៍សំរាប់វេចខ្ចប់មួយចំនួនធំ។កាលពីម៉ោង១៣និង៣០នាទីរសៀលថ្ងៃទី២៦ខែធ្នូ២០១៦នៅផ្ទះឈើក្នុងភូមិបុរីកម្មករ(ត្រពាំងឈូក)សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ស្ត្រីចំណាស់ខាងលើឈ្មោះ ពៅ សំណាង អាយុ៦៧ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅក្នុងភូមិបុរីកម្មករ(ត្រពាំងឈូក)សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ចំណែកចៅស្រីឈ្មោះងួន ស្រីណេ អាយុ១៨ឆ្នាំមុខរបររត់តុស្នាក់នៅក្នុងភូមិបុរីកម្មករ(ត្រពាំងឈូក)សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

សមត្ថកិច្ចបានប្រាប់ថាមុនឈានទៅដល់ឃាត់ខ្លួនស្ត្រីចំណាស់ខាងលើនិងចៅស្រីក្រោយពីសមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ឈ្មោះផាន់ សុខវិន ភេទប្រុសអាយុ២៣ឆ្នាំកាលពីយប់ថ្ងៃទី២៥ខែធ្នូក្រោយពីយកមកធ្វើការសាក សួរជនសង្ស័យបានសារភាពប្រាប់ថាខ្លួនជាអ្នកប្រើប្រាស់គ្រឿងញៀននិងបានទៅទិញថ្នាំញៀនពីផ្ទះស្ត្រីចំណាស់ខាងលើដោយ២ទៅ៣ថ្ងៃទៅទិញយកមកជក់ម្តងហើយក្នុងម្តងៗខ្លួនបានទិញចំនួន០១ហ៊ុនស្មើនិង១០មឺុនរៀលក្រោយពីមានចំលើយសារភាពបែបនេះក៍ឈាននិងចុះទៅទីតាំងខាងលើធ្វើការឃាត់ខ្លួនជីដូននិងចៅស្រីតែម្តងប៉ុន្តែពេលចុះដល់ធ្វើការឆែកឆេរមិនឃើញមានថ្នាំញៀនទេឃើញតែសម្ភារះនិងឧប្រណ៍វេចខ្ចប់មួយចំនួនធំនិងលុយ១២០ដុល្លាលុយខ្មែរ១៥០០០០០រៀល(មួយលានប្រាំសែនរៀល)ប៉ុណ្ណោះ។

ប្រភពដដែលបានប្រាប់ទៀតថាក្រោយពីឃាត់យកមកសាកសួរស្ត្រីចំណាស់បានសារភាពថាខ្លួនពិតជាប្រកបរបរ ជួញដូរគ្រឿងញៀនមែនដោយគាត់បានប្រកបរបរខាងលើនេះរយ៉ះពេល០៣ឆ្នាំមកហើយពេលដែលសមត្ថកិច្ចចុះធ្វើការឆែកឆេរនេះរកមិនឃើញគ្រឿងញៀនដោយទេដោយសារគាត់ទើបលក់អស់ពីយប់។

តាមសំដីចៅស្រីរបស់ស្ត្រីចំណាស់ខាងលើបានប្រាប់សមត្ថកិច្ចថាខ្លួនបានដឹងថាលោកយាយរបស់ខ្លួនរកសីុមុខរបរ ជួញដូរគ្រឿងញៀននេះយូហើយពេលនោះខ្លួនធ្លាប់បានហាមប្រាបអោយគាត់ឈប់លក់ដូរជាច្រើនដងមកហើយប៉ុន្តែគាត់ប្រាប់ថាគាត់ចាស់ហើយមិនមានមុខរបរអ្វីក្រៅពីរបរនេះឡើយ។

បច្ចុុប្បន្នស្ត្រីចំណាស់ខាងលើនិងចៅស្រីត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More