Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

(video)សមត្ថកិច្ចខណ្ឌឬស្សីកែវចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យបាន២នាក់ទៀតហើយដោយដកហូតថ្នាំ២១កញ្ចប់ដូចដកដង្ហើមប្រចាំថ្ងៃ

ភ្នំពេញ៖ មនុស្សចំនួន២នាក់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយនគរបាលប៉ុស្តិស្វាយប៉ាក បានធ្វើការចុះបង្ក្រាបឃាត់ខ្លួន កាលពីរសៀលវេលាម៉ោង៤និង៣០នាទី ថ្ងៃទី២៦ ខែធ្នូឆ្នាំ២០១៦ នៅចំណុចផ្ទះគ្មានលេខមួយកន្លែង ស្ថិតនៅក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក  ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

នាយផ្នែកគ្រឿងញៀនខណ្ឌឬស្សីកែវ លោកម៉ៅ ចាន់ថុន បានអោយដឹងថា ជនសង្ស័យទី១ឈ្មោះចេង ណារី ភេទស្រី អាយុ៥៣ឆ្នាំ និងទី២ឈ្មោះកោ ពិសិដ្ឋ ភេទប្រុស អាយុ១៥ឆ្នាំ ទាំង២នាក់មានមុខរបរ មិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុខាងលើ  ។

នាយផ្នែកគ្រឿងញៀនរូបនេះបានបន្តថាក្នុងការចុះបង្ក្រាប ជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ចំនួន២១កញ្ចប់ និងសម្ភារៈសេពគ្រឿងញៀន១ចំនួនទៀត។

លោកបន្តថាការបង្ក្រាបគ្រឿងញៀន ក្នុងទឹកដីនៃខណ្ឌ ឬស្សី កែវត្រង់ណាមាន ទីនោះនឹងត្រូវបានបង្ក្រាបភ្លាមៗ ដូចជាការដកដង្ហើមប្រចាំថ្ងៃ​ លោកសូមអោយបងប្អូនប្រជាពលរដ្ឋចូលរួមសហការផ្តល់ព័ត៌មាន នោះព័ត៌មាននឹងត្រូវបានរក្សារការសម្ងាត់ ជូនបងប្អូន ឬបងប្អូនអាចសរសេរលិខិតចូលមកកាន់ប្រអប់សំបុត្រមតិប្រជាពលរដ្ឋក៏បាន។

បច្ចុបន្នជនសង្ស័យទាំង២នាក់ខាងលើរួមនឹងវត្ថុតាងកំពុងត្រូវបានសមត្ថកិច្ចត្រៀមបញ្ជូនខ្លួនមកឃុំ ជាបណ្តោះអាសន្ននៅធិការដ្ឋានដើម្បីបន្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ចាត់ការទៅតាមផ្លូវច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More