បង្ក្រាបករណីឆបោកនិងជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីធ័រណិត( VIOP )លើកទី២ នៅសែនសុខលើកនេះឃាត់ជនជាតិចិន២៧នាក់
ភ្នំពេញ៖ ជនជាតិចិនប្រុស ស្រីប្រមាណ ២៧នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួន នាំទៅកាន់អគ្គនាយដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីឆបោក និងជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីធ័រណិតឆ្លងប្រទេស ( VIOP )។
ហេតុការណ៍បង្ក្រាបជនជាតិចិនពាក់ព័ន្ធករណីឆបោក និងជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីធ័រណិតឆ្លងប្រទេសនេះ ធ្វើឡើង កាលពីវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្ទះវីឡា លេខ អូ៤ ផ្លូវ១៩៩២ ក្រុម៧ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រតិបត្តិការណ៍នេះដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ឃុន សំបួរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានផងដែរ ។
លោកឧត្តមសេនីយ៍ឯក ឃុន សំបួរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃប្រាប់ឲ្យដឹង ថា នៅក្នុងរង្វង់ប្រតិបត្តិការណ៍នេះ កម្លាំងរបស់លោកឃាត់បានជនសង្ស័យប្រុស ស្រី ចំនួន ២៧នាក់ ក្នុងនោះស្រី ៦នាក់ គឺជាជនជាតិចិនទាំងអស់ ព្រមទាំងដកហូតបានសម្ភារៈប្រព្រឹត្តបទលើ្មសជាច្រើនទៀត។
លោកឧត្តមសេនីយ៍ឯក ឃុន សំបួរ ប្រាប់បន្តឲ្យដឹងថា ជនជាតិចិនប្រុស ស្រី ទាំង ២៧នាក់ នេះ គឺជាប់ពាក់ព័ន្ធករណីឆបោក និងជំរិតទារប្រាក់ តាមប្រព័ន្ធអ៊ីធ័រណិតឆ្លងប្រទេស ( VIOP ) ដែលកម្លាំងរបស់លោកតាមដានស៊ើបអង្កេតជាយូរមកហើយ។
} else {