Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ជនសង្ស័យជាប់ពាក់ព័ន្ធនិងគ្រឿងញៀន២នាក់ត្រូវសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន

ភ្នំពេញ ៖ យុវជនពីរនាក់ជិះម៉ូតូចេញពីប្លុកសំបុកគ្រឿងញៀនត្រូវកម្លងសមត្ថកិច្ចធ្វើការប្រដេញឃាត់ឆែកឆេរនិងរកឃើញថ្នាំញៀនមួយកញ្ចប់តូចនៅលើខ្លួនរបស់ពួកគេកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី ២៩ខែវិច្ចិកា ឆ្នាំ ២០១៦ ត្រង់ចំនុចមុខភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងចាប់បានត្រង់ចំនុចមុខច្រកចូលផ្សារសំណង់១២ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក តាមប្រភពពីសមត្ថកិច្ចខាងលើបានរៀបរាបប្រាប់អោយដឹងថាមុនពេលកើតហេតុខណះពួកគាត់ជាមួយកម្លាំងកំពុងធ្វើការជិះល្បាតនៅចំនុចខាងលើក៍ប្រទះឃើញបុរសពីនាក់ជិះម៉ូតូមួយគ្រឿងម៉ាក លែត ពណ័ស ពាក់ស្លាកលេខភ្នំពេញ 1CY- 2579 ទើបតែចេញពីក្នុងប្លុកគ្រឿងញៀន ហើយឃើញអ្នកទាំងពីជិះម៉ូតូក្នុងលក្ខណះសង្ស័យក៏បានធ្វើការជិះប្រដេញរហូតដល់ចំនុចខាងលើហើយឃាត់ដើម្បីធ្វើការឆែកឆេរពេលនោះស្រាប់តែប្រទះឃើញថ្នាំញៀនមួយកញ្ចប់នៅលើខ្លួនជនសង្ស័យម្នាក់ក្នុងចំនោម២នាក់នោះ។

យុវជនទាំង២នាក់ខាងលើមានឈ្មោះ ណូ ដាណូ ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅផ្ទះជួលផ្សាទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតភូមិព្រៃពោធិ៍ ឃុំឫស្រុក ស្រីសន្ធ កំពង់ចាម។

ទី២ ឈ្មោះ ឆឺត ឈាន់ ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅត្រឡោកបែក សង្កាត់ បឹងកក់២ ខណ្ឌទួលគោក ស្រុកកំណើតភូមិព្រែកប្រសព ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ជនសង្ស័យបានសារភាពថារូបគេទាំងពីរនាក់បានទិញថ្នាំញៀននេះមកពីប្លុកគ្រឿងញៀនខាងលើចំនួន២មុឺនរៀលហើយបំណងយកទៅជក់ពីរនាក់នៅបន្ទប់ជួលរបស់អ្នកគេ។

បច្ចុប្បន្នអ្នកទាំងពីរ រួមទាំងវត្ថុតាងកំពុងតែកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខរងចាំការចាត់ការតាមនីតិវិធី៕

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More