Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រថយន្តTACOMA ស្លាកលេខភ្នំពេញ2P-2564 បុកក្បាលនាគ ម្ចាស់រត់គេចបាត់

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំបើករថយន្តទៅបុកក្បាលនាគចែកផ្លូវបាក់១កង់រថយន្តដាច់ក្រឡេបែកកង់ទៅមុខលែងរួច។​ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង៤០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី២៧​ ខែធ្នូ ឆ្នាំ២០១៦​ ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ត្រង់ចំណុចក្ដាន់ពីរ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
យោងតាមព័ត៍ពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ​ គេឃើញបុរសម្នាក់បើករថយន្តTACOMA ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2P-2564 បើកតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ស្រវឹងស្រាជោគជាំ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកក្បាលនាគចែកផ្លូវ បណ្ដាលវៀច១កង់រថយន្តបង្ក ដាច់ក្រឡេទៅ មុខលែង ចំនែករួចរថយន្តខូចមួយកំណាត់មុខយ៉ាងដំណំ តែសំណាងល្អមិនបង្កអោយអ្នកណាម្នាក់រងរបួសនោះទេ។

 

ក្រោយហេតុការណ៍់ម្ចាស់រថយន្តបានបើកទ្វារគេចខ្លួនបាត់ស្រមោល​ មុននឹងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយសមត្ថកិច្ចបានទាក់ទងហៅជំនាញមកធ្វើការវាស់វែងយករថយន្តបង្កទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញរង់ចាំអោយម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់។ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More