Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រថយន្តបុកម៉ូតូមនុស្សរបួសធ្ងន់ស្រាល៣នាក់ រថយន្តក្រឡាប់ផ្ងាជើងនៅស្រុកខ្សាច់កណ្ដាល

កណ្តាល៖ មនុស្សចំនួន៣នាក់បានរងរបួសធ្ងន់ស្រាល​ ក្នុងហេតុការណ៏គ្រោះថ្នាក់ថ្នាក់ចរាចរណ៍រវាង រថយន្តនិងម៉ូតូ​។​ហេតុការណ៏គ្រោះថ្នាក់នេះ​បានកើត​ឡើងកាល​ពីវេលា​ម៉ោង​៨និង៤០នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ លើកំណាត់ផ្លូវខេត្ត(380)នៅចំណុចភូមិព្រែកតាកូវ​ ឃុំព្រែកតាកូវ​ ស្រុកខ្សាច់កណ្ដាល​ ខេត្តកណ្ដាល។

សមត្ថកិច្ចបានអោយដឹងថា រថយន្តបង្ក ម៉ាកHIGHLANDER ពណ៌ទឹកប្រាក់ប្រភេទទេសចរណ៍ពាក់ស្លាកលេខ​ភ្នំពេញ​ 2AK-8360បើកបរដោយឈ្មោះ​ ជួន​ ស្រួន​ ភេទប្រុស​ អាយុ៤០ឆ្នាំ​ នៅភូមិពាមតាឯក​ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម​ ខេត្តកណ្ដាល (របួសស្រាល) បើកបរក្នុងទិសដៅពីជើងទៅត្បូងនៅក្នុងស្ថានភាពស្រវឹងស្រា លុះមកដល់ចំណុចកើតហេតុខាងលើបានបុកជា មួយម៉ូតូម៉ាកគុប C50ពណ៌ស្ក ពាក់ស្លាកលេខ​ ប3326ភព1 បើកបរដោយឈ្មោះ​ ប៉ែន​ សុខជា​ ភេទប្រុស​ អាយុ២៧ឆ្នាំ នៅភូមិព្រែកក្របៅទី១​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល​ ខេត្តកណ្ដាល។

សមត្ថកិច្ចបានបន្តថាអ្នករួមដំណើរ០៣នាក់ទី១-ឈ្មោះ​ ប៉ែន​ សេងណាំ​ ភេទប្រុសអាយុ៩ឆ្នាំ ២-ឈ្មោះ​ ប៉ែន​ ប៊ុនណា​ ភេទប្រុស​ អាយុ០៦ឆ្នាំ ៣-ឈ្មោះ​ ប៉ែន​ យូអ៊ី​ ភេទស្រីអាយុ០៣ឆ្នាំ (រងរបួសធ្ងន់)ទាំង៣នាក់ស្នាក់នៅភូមិព្រែកក្របៅទី១​ ឃុំព្រែអំពិល​ ស្រុកខ្សាច់កណ្ដាល​ ខេត្តកណ្ដាល។ សំភារៈខូចខាតមាន រថយន្ត០១គ្រឿងខូខាតធ្ងន់ និងម៉ូតូ០១គ្រឿងធ្ងន់។ចំណែកអ្នកបើកបររថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទុកនៅអធិការដ្ឋាននគរបាលស្រុក ដោយឡែកមធ្យោបាយទាំង០២គ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សារទុកនៅអធិការនគរបាលស្រុក។

ក្រោយពេលកើតហេតុ មន្ត្រីជំនាញបានធ្វើការវាស់វែងនិងយកមធ្យោបាយដែលពាក់ពន្ធ័មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងតាមបន្តចាត់ការតាមនីតិវិធី ។

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More