Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឃាត់ខ្លួនបុរស០២នាក់មានលាក់ទុកនូវគ្រឿងញៀនជាប់ខ្លួន

ភ្នំពេញ :បុរស០២នាក់ត្រូវបានកម្លាំងអត្តរាគមន៍ ខណ្ឌសហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាចាប់ឃាត់ខ្លួនក្រោយពីត្រួតពិនិត្យឃើញមានលាក់នូវ់គ្រឿងញៀនប្រភេទក្រាមសថ្លា០១កញ្ចប់ថង់តូចជាប់ខ្លួន។ ករណីនេះឃាត់ខ្លួនកាលពីម៉ោង០៣និង០០នាទីទាបភ្លឺ ថ្ងៃទី២៧ខែ ធ្នូ ឆ្នាំ ២០១៦ ត្រង់ចំនុច ផ្លូវ២៧១ ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ជនសង្ស័យទី១ឈ្មោះ ទួត សុផានូ អាយុ១៩ឆ្នាំមុខរបរសិស្សស្នាក់បន្ទប់ជួលសង្កាត់ទឹកល្អក់៣ខណ្ឌទួលគោកមានស្រុកកំណើតភូមិ២សង្កាត់បឹងសាឡាងខណ្ឌទួលគោក។ទី២ឈ្មោះហេង វាសនាអាយុ១៩ឆ្នាំមុខរបរសស្សស្នាក់នៅភូមិមានជ័យសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។

តាមប្រភពព័តមានពីសមត្ថកិច្ចបានអោយដឹងថាមុនពេលឃាត់ខ្លួនទាំង២នាក់ខាងលើខណះដែលកម្លាំងអន្តរាគមន៍ខណ្ឌសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានជិះល្បាតតាមផ្លូវខាងលើស្រាប់តែប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូមួយគ្រឿងម៉ាកហ្សូមម័រអេចពណ៌សពាក់ស្លាកលេខភ្នំពេញ1GA-7676 ឌុបគ្នាក្នង ទិសដៅពីជើងទៅត្បូង ដោយមានការសង្ស័យក៍កម្លាំងសមត្ថកិច្ចក៍ហៅអោយឈប់និងធ្វើការត្រួតពិនិត្យឆែកឆេរស្រាប់តែឃើញថ្នាំញៀនប្រភេទក្រាមសថ្លាចំនួនមួយកូនថង់តូចនៅក្នុងដៃស្តាំឈ្មោះ ទួត សុផានូ ក៍ឃាត់ខ្លួនទាំង
២នាក់យកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាមុនឃាត់ខ្លួនពួកគេទាំង២នាក់ចេញពីក្លិបវើលដាន់វិញក៍បបួលគ្នាមករកទិញថ្នាំញៀនយកមកជក់ដោយទៅទិញនៅមុខមន្ទីពេទ្យព្រះកុសុមះក្នុងតំម្លៃ១៥០០០រៀល ខណះ ទិញហើយបានជិះម៉ូតូចេញគោលបំណងទៅប្រើប្រាសក៍ជួបកម្លាំងសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌសែនសុខ រងចាំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញពេលក្រោយ។

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More