Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោក ហែម ដារិទ្ធិ និងលោក សេង គន្ធ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា ៣លានរៀល ជូនប្រជាការពារម្នាក់ដែលរងរបួសធ្ងន់ក្នុងករណីប្លន់យប់ម៉ិញ(វីដេអូ)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៧ ខែធ្នូ ២០១៦នេះ  លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក សេង គន្ធអភិបាលរងខណ្ឌ អញ្ជេីញចុះសួរសុខទុក្ខ និងនាំយកថវិកា៣លានរៀល (២លានរៀល ជាថវិការបស់ ឯកឧត្តម ប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញ តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ និង ១លានរៀលទៀត ជាថវិការបស់ លោក ហែម ដារិទ្ធិ ផ្ទាល់) ជូនដល់ប្រជាការពារម្នាក់ ដែលរងរបួសក្នុងករណីប្លន់ នៅសង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ កាលពីយប់ថ្ងៃទី ២៦ ធ្នូ ២០១៦ ម្សិលម៉ិញនេះ។

ក្នុងឱកាសនោះ  លោក ហែម ដារិទ្ធិ បាន​មានប្រសាសន៍​សម្ដែង​នូវ​ការ សោកស្ដាយ​ចំពោះ​ហេតុការណ៍​ដែល បាន​កើតឡើង​ចំពោះប្រជាការពារភូមិម្នាក់ដែលហ៊ានពលីជីវិត ដើម្បីសេចក្តីសុខប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយលោកអភិបាល សូមគោរពកោតសរសើរចំពោះទឹកអង់អាចក្លាហាន តតាំង ជាមួយក្រុមចោរប្រដាប់ដោយកាំភ្លើង AK មានគ្នា ៦ទៅ ៧នាក់ ហើយត្រូវ ក្រុមជនសង្ស័យបាញ់អោយរបួសធ្ងន់ទៀត។

​លោក ហែម ដារិទ្ធិ បានបញ្ជាក់ ថាក្នុងនាមលោកជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ​លោកមិនដែល ប្រកាន់​ថា​ជននេះ​ជា​បក្ស​នេះ ហើយជន​នោះ​ជា​បក្ស​នោះ​នោះឡើយ គឺ​អាជ្ញាធរខណ្ឌតែងតែយកចិត្តទុក​ដាក់ចំពោះពួកគាត់រាល់មានគ្រាលំបាក ឬជួបគ្រោះថ្នាក់ដោយប្រការណាមួយ ព្រោះប្រជាពលរដ្ឋក្នុងខណ្ឌទាំងអស់ ជាពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា បើ​ពួកគាត់​មានទុក្ខលំបាក​ហើយ​នោះ ក្នុងនាម​អាជ្ញាធរ​ត្រូវតែ​ជួយ​ចូលរួម​រំលែក​ទុក្ខ​ដល់ ក្រុមគ្រួសារ​ជនរងគ្រោះ​ទាំងអស់នោះ ព្រោះ​ពួកគាត់​មាន​សិទ្ធិ​រស់នៅ​លើទឹក​ដីព្រះរាជាណាចក្រ​កម្ពុជា​តែមួយ ៕

លោក ហែម ដារិទ្ធិ ក៍សូមអំពាវនាវដល់សប្បុរសជននានា ដែលមានក្តីអាណិតអាសូរ និងចង់រំលែកការលំបាកជួយសំរាលថ្ងៃព្យាលដល់ប្រជាការពារដែលរងគ្រោះដោយគ្រាប់កាំភ្លើងក្នុងករណីប្លន់កាលពីយប់ម៉ិញនេះអាចទំនាក់ទំនងទៅលោកបាន។

 

 document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More