Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រថយន្តរអិលបុករថយន្តមួយគ្រឿងទៀតបណ្ដាលអោយកៀបតៃកុងឡានស្លាប់ម្នាក់យ៉ាងអណោចអធ័មនៅស្រុកស្មាច់មានជ័យ(វីដេអូ)

ខេត្តកុង៖ រថយន្តដឹកដីមួយគ្រឿង ម៉ាកហ៊ុយសូរ ពណ៌សកង់១០ពាក់ផ្លាកលេខព្រះសីហនុ ៣A.១៥៤៦កំពុងរង់ចាំដាក់ដីក្នុងឡាន ហើយបានរអិលទៅមុខ បុកពីក្រោយរថយន្តដឹកដីមួយគ្រឿងទៀត ដែលកំពុងចតស្ងៀម បណ្ដាលឲ្យកៀបអ្នកបើកបរ។នៅក្នុងរថយន្តស្លាប់យ៉ាងអណោចអធ័ម ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង១០.៤៩នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅការដ្ឋានកាយដីលក់១កន្លែងស្ថឹត ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ជនរងគ្រោះឈ្មោះ ណុប រ៉ូ ហៅម៉ៅ ភេទប្រុស អាយុប្រហែល២៥ឆ្នាំ មុខរបរស៊ីឈ្នួលបើករថយន្តដឹកដីអោយគេ ៕

បើតាមសំដីកម្មករ វាយថ្ម នៅក្បែរ កន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ បានទយគូថរថ យន្ត ឲ្យអាអ៊ិចដាក់ដូចសព្វដង ហើយដាក់លេខដៃទុកចោល ហើយជនរងគ្រោះបានចុះពីលើរថយន្ត ទៅបទជើងតូច ដល់ពេលដាក់ដីបាន២ពែល រថយន្តនោះក៏រអិលចុះមកក្រោម ពេលនោះជនរងគ្រោះរត់ឡើងរថយន្ត ដើម្បីបញ្ជា តែឡើងបានដល់ទ្វាររថយន្ត សំណាងអាក្រក់រថយន្ត បានទៅបុករថយន្ត១ទៀត ដែលនៅស្ងៀមរង់ចាំដឹកដីដែរនោះ បុកឡើងប៉ើងកង់ ហើយរថយន្តជនរងគ្រោះ បានចូលខាងក្រោមកៀបស្លាប់តែម្តង ។

ថៅកែរថយន្ត នៅកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឲ្យជនរងគ្រោះឈ្មោះ ណុប រ៉ូ ហៅខ្មៅស្លាប់នេះ គឺអ្នកបើកបរមានការធ្វេស ប្រហែសដោយខ្លួនឯង ពុំមានការប្រុងប្រយ័ត្នក្នុងការបញ្ជារថយន្ត ។

សូមបញ្ជាក់ផងដែរថាក្នុងការយកសាកសពចេញរថយន្ត ប្រើរយៈពេលជិត៣ ម៉ោង ហើយក្រោយពីសមត្តកិច្ច ធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចបានប្រគល់ ទៅឲ្យសាច់ញាតិ យកទៅធ្វើបុណ្យប្រពៃណី ។

លោក វក ម្ចាស់ការដ្ធាននិងលោក សំសុ ផលជាម្ចាស់ រថយន្ត បាននិយាយថា ចំពោះសាកសព បងប្អូនសុំយកទៅបុណ្យនៅឯស្រុក គឺលោកចេញលុយទាំងអស់ ដោយមិនឲ្យក្រុមគ្រួសារសពពិបាកឡើយបច្ចប្បន្នកំពុងរកឡានដឹកសាកសពបញ្ជូនទៅអោយសាច់ញ្ញាតិនៅឯខេត្តកំពត ៕ ដោយនាគស ប្រចាំខេត្តកោះកុង

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More