Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ជនសង្ស័យ៣នាក់ជាប់ពាក់ព័ន្ធនិងករណីគ្រឿងញៀន ត្រូវសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួន

ខេត្តកណ្តាល៖ កម្លាំងនៃអធិការស្រុកស្អាងឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណី៖ រក្សាទុកដោយខុស ច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)ដើម្បីចែកចាយ។ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី ២៧ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១៦និង១៦នាទីនៅចំណុច លើផ្លូវ លេខ១១០ស្ថិតនៅភូមិចុងកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។ ប្រភពពីលោកវរៈសេនីយ៍ សេង សុជាតិ បានអោយដឹងថា ជនសង្ស័យទាំង ០៣នាក់មានឈ្មោះ

ទី១-ឈ្មោះ ឡនវ៉ាន់ដា (ស៊ុយ ) ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ ទួលក្តី ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្តាល ។

ទី២-ឈ្មោះ វឿនលីថូ ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅ ភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

ទី៣-ឈ្មោះ អ៊ឺង អ៊ីភេទ ប្រុស អាយុ ៥០ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅ ភូមិ តាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

វត្ថុតាងចាប់យក៖ ១-ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៦កញ្ចប់ធំ  ២-ទូរសព្ទ័ ចំនួន ០១គ្រឿង ម៉ាក ចុចពិល។ ៣-ម៉ូតូ ចំនួន ០១គ្រឿង ម៉ាក ហុងដា គុបមូលC90ពណ័ទឹកសំបកឪឡឹក ផ្លាកលេ កណ្តាល1J- 7419 ។

ប្រភពបានអោយដឹងថាមុន​ឈានដល់ការបង្ក្រាបនិងឃាត់ខ្លួន នៅថ្ងៃទី ២៧ខែធ្នូ ឆ្នាំ ២០១៦ វេលាម៉ោង ១៦និង១៦នាទី កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ បាលត្រើយស្លានិងប៉ុស្តិនគរបាលតាលន់ បានធ្វើការចុះល្បាតតាមភូមិសាស្រ្ត ក៏បានប្រទះឃើញ ជន សង្ស័យចំនួន០២នាក់ ជិះម៉ូតូចំនួន ០១គ្រឿង នៅចំនុចលើផ្លូវលេខ ១១០ស្ថិតក្នុងភូមិចុងកោះ តូចពេល នោះកម្លាំងសមត្ថកិច្ចនគរបាល ក៌បានធ្វើការត្រួតពិនិត្យ បានរកឃើញគ្រឿងញៀនចំនួន ០១ កញ្ចប់ធំនៅ និងខ្លួនរបស់ឈ្មោះឡនវ៉ាន់ដា (ស៊ុយ ) រួចធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាង បញ្ជូន មកប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា ដើម្បីសាកសួរ។  នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ឡន វ៉ាន់ដា (ស៊ុយ) បានសារភាពថា ខ្លួនបានទិញពីឈ្មោះអ៊ឺង អ៊ី នៅភូមិតាលន់ឃុំតាលន់ ស្រុកស្អាង ខេត្ត កណ្តាលក្នុងតម្លៃ០១កញ្ចប់ ដប់ម៉ឺនរៀល។

លុះដល់វេលាម៉ោង ១៧និង១០នាទីថ្ងៃខែឆ្នាំដដែលដោយមានបញ្ជាពីលោក លឹមសុគន្ធា ព្រះរាជ្ញាអម សាលាដំបូងខេត្តកណ្តាលកំលាំងសម្ថកិច្ចបានបន្តទៅឃាត់ខ្លួនឈ្មោះ អ៊ឺង អ៊ី រួចត្រួតពិនិត្យឃើញ គ្រឿង ញៀន(ម៉ាទឹកកក)ចំនួន០៥កញ្ចប់ធំ។

នៅចំពោះមុខសម្ថកិច្ច ឈ្មោះអ៊ឺង អ៊ីបានសារភាពថាខ្លួនបានទិញគ្រឿងញៀនពីឈ្មោះ អឿន ភេទ ប្រុស នៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាលចំនួន០៦កញ្ចប់ ក្នុង០១កញ្ចប់តម្លៃ៤០០០០៛ រៀល ដើម្បីចែកចាយបន្ត។

 បន្ទាប់មកបញ្ជូនសង្ស័យទាំង០៣នាក់ រួមនិងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បី បន្តប្រមូលផ្តុំសំណុំរឿងតាមនីតិវិធី ។

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More