Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

យោធាម្នាក់ត្រូវរថយន្តកិនស្ទើរដាច់ពាក់កណ្តាលខ្លួន ខណ:ធ្វើដំណើរតាមផ្លូវទៅផ្ទះ

ភ្នំពេញ៖បុរសម្នាក់ត្រូវបានរថយន្តកិនស្ទើរដាច់ពាក់កណ្តាលខ្លួន ខណ:ជិះម៉ូតូតាមផ្លូវទៅផ្ទះហើយរអិលដួល។ហេតុការណ៏គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១៨និង៣៥នាទីថ្ងៃទី២៧   ខែធ្នូ   ២០១៦  លើកំណាត់ផ្លូវបេតុង( ប្រឡាយភ្លោះ) ត្រង់ចំណុចក្រុមទី៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ដែលបង្កដោយរថយន្តម៉ាក ការែនតូ ពណ៌ត្រីអ៊ី ពាក់ស្លាក លេខ ភ្នំពេញ 3D-2131 បុកម៉ូតូ ឆាលី  ពាក់ស្លាកលេខ  ប.៧៨៨៨  ភ.ព.១ បើកបរដោយជនរងគ្រោះ ឈ្មោះ ថោង  សុវណ្ណារា  ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរយោធា ទីលំនៅភូមិព្រែកព្នៅ សង្កាត់ព្រៃកព្នៅ ខណ្ឌព្រែកព្នៅ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុមធ្យោបាយទាំងពីបើកបរទិសដៅស្របគ្នា ម៉ូតូឆាលី បើកខាងមុខរថយន្តបើកពីក្រោយ  លុះដល់កន្លែងកើតហេតុម៉ូតូខាងមុខបានរអិលដួល បណ្តាលអោយរថយន្តដែលមកពីក្រោយបុក អូសជាង៥ម៉ែត្រជាប់ពាក់កណ្តាលខ្លួនហូរឈាមពេញផ្លូវ ធ្វើអោយជនរងគ្រោះដង្ហក់សល់តែដង្ហើមតឹកៗ ហើយដាច់ខ្យល់ស្លាប់ទៅ។​ក្រោយកើតហេតុបងប្អូនជនរងគ្រោះមកដល់ដោយមិនអស់ចិត្តព្យាយាមបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្រោយការបញ្ជូនជនរងគ្រោះមិនបានប៉ុន្មានផង សាច់ញាតិក៏នាំជនរងគ្រោះមកធ្វើបុណ្យនៅផ្ទះវិញ ដោយដឹងថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ ដោយឡែកតៃកុងរថយន្តវិញខណ:ដែលបានបុកគេហើយ បានចុះពីរថយន្តគេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សារទុកនៅចរាចរណ៏ក្រុងរង់ចាំការដោះស្រាយជាក្រោយ។ }

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More