Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ម៉ូតូពីរគ្រឿងបុកគ្នា បណ្តាលឲ្យរងរបួសធ្ងន់ ស្រាល០៣នាក់

ខេត្តប៉ៃលិន៖ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏មួយ បានកើតឡើងកាលពីវេលាម៉ោង៥ និង១៥នាទីល្ងាច ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០១៦ រវាងម៉ូតូMSX បុកជាម៉ូតូឌ្រីមសេ១២៥ (០៥) បណ្តាលឲ្យមនុស្សចំនួន០៣នាក់ រងរបួសធ្ងន់ ស្រាល ត្រូវបានអ្នកឃើញហេតុការណ៏ ដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ។ ករណីខាងលើនេះ បានកើតឡើងនៅចំណុចចំហៀងវត្តពោធិមារាម ហៅវត្តប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ ដំបូងគេឃើញម៉ូតូមួយគ្រឿងឌុបគ្នា ក្នុងទឹសដៅពីត្បូងទៅជើង ក្នុងល្បឿនមធ្យម បន្ទាប់មកស្រាប់ឃើញម៉ូតូសេរីថ្មីម៉ាកMSXបើកបរដោយយុវជនម្នាក់ក្នុងល្បឿនលឿន ទឹសដៅបញ្រ្ចាស់គ្នា ដោយបើកជែងគ្នា បណ្តាលឲ្យបុកម៉ូតូឌ្រីម០៥ពេញទំហឹង ។ក្រោយពេលកើតហេតុ គេឃើញម៉ូតូទាំងពីរគ្រឿងខ្ទាត់រៀងខ្លួន ចំណែកសមត្ថកិច្ចក៏ បានចុះមកដល់កន្លែងកើតហេតុ ធ្វើការវ៉ាស់វែងផងដែរ ។

តាមប្រភពព័ត៌មានពីលោក ហែន ពុធ នាយផ្នែកដោះស្រាយ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា៖ គ្រោះថ្នាក់ចរាចរណ៏ខាងលើ គឺបណ្តាលមកពីបើកបរខ្វះការប្រុងប្រយ័ត្ន តែមិនគ្រោះថ្នាក់ដល់ការបាត់បង់អាយុជីវិតនោះទេ ។ លោកបន្តថា៖ ភាគីម៉ូតូទី១ ម៉ាកឌ្រីមសេ១២៥ សេរីឆ្នាំ២០០៥ ពាក់ស្លាកលេខប៉ៃលិន 1A-2950 ជិៈគ្នាពីរនាក់ ដែលអ្នកបើកបរឈ្មោះ សាយ ភេទប្រុស អាយុ៣៩ឆ្នាំ រងរបួសជើងធ្វេងធ្ងន់ ចំណែកអ្នករួមដំណើរម្នាក់ឈ្មោះ ណុប វណ្ណា ភេទប្រុស អាយុ៣១ឆ្នាំ រងរបួសជើងធ្វេងធ្ងន់ ទាំងពីរនាក់ជាកម្មករសំណង់ រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ដោយឡែកភាគីទី២ ជិៈម៉ូតូម៉ាកសេរីថ្មី MSX អត់ស្លាកលេខ ពណ៌លឿង ខ្មៅ បើកបរដោយឈ្មោះ រ៉ុង ភេទប្រុស អាយុជាងម្ភៃឆ្នាំ ជាសិស្ស រស់នៅភូមិអូរតាប្រាង្គ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងរបួសដោយចង្កឹះលេខបុកចូលប្រអប់ជើងខាងលើ (ធ្ងន់) ដោយបានអ្នកជិតកន្លែងកើតហេតុយកម៉ូទ័រមកកាត់ចង្កឹះលេខ ទើបអាចសង្គ្រោះបាន ។
បច្ចប្បន្ន ម៉ូតូទាំងពីរ ត្រួវសមត្ថកិច្ចចរាចរណ៏ នៃស្នងការដ្ឋាននគរបាលខេត្ត យកមករក្សារទុកនៅការិយាល័យចរាចរណ៏ រងចាំការដោះស្រាយគ្នាតាមនីតិវិធី ៕ដោយ៖ញ៉ឹប បូរី

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More