Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឃាត់ខ្លួនម្តាយផ្សំគំនិគនិងប្រុសសាហាយសម្លាប់កូនស្រីខ្លួនអាយុ៥ខែ

ភ្នំពេញ៖សមត្ថកិច្ចឃាត់ខ្លួនម្តាយផ្សំគំនិត និងប្រុសសាហាយសម្លាប់់កូនស្រីរបស់ខ្លួនអាយុទើបតែបាន៥ខែដោយគេអះអាង

​ថាសពទារិកានោះស្លាប់ដោយសារថប់ដង្ហើម។​ ហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅបន្ទប់លេខ១០៩ជាន់ទី១ ក្នុងអាគារស្នាក់នៅរួមផ្លូវបេតុង ក្រុមទី១៣ ភូមិទួលសង្ កែ់សង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ។

សមត្ថកិច្ចបានឱ្យដឹងថាម្តាយក្មេងរងគ្រោះដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ ចាន់ រតនា អាយុ២៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។ ចំណែកឯទារិការងគ្រោះមានឈ្មោះចក្រី ពិសិដ្ឋ អាយុ៥ខែ។ រីឯសាហាយមានឈ្មោះ កើ ហាំសេះ អាយុ២៨ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅកើតហេតុ មានទីលំនៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅខណ្ឌពោធិ៏សែនជ័យ។

សមត្ថកិច្ចបានឱ្យដឹងថាហេតុ ថ្ងៃទី២៧ ខែធ្នូឆ្នាំ២០១៦វេលាម៉ោង១៣និង៣០នាទីម្តាយក្មេងរងគ្រោះឈ្មោះចាន់ រតនា បានមកទៅធ្វើអត្តណសញ្ញាប័ណ្ណជាមួយឈ្មោះស្រីអូន នៅសង្កាត់ច្រាំងចំរេះ២ ដោយផ្ញើកូនឱ្យមិត្តប្រុសដែលជាសាហាយឈ្មោះកើ ហាំសេះពេលម្តាយទារកទៅធ្វើអត្តណសញ្ញាប័ណ្ណពុំទាន់បានធ្វើ ក៏ត្រឡប់មកវិញមកដល់ពាក់កណ្តាលផ្លូវ ក៏បានទូរស័ព្ទទៅឈ្មោះកើហាំសេះដែលជាអ្នកមើលកូនថាយ៉ាងមិចហើយកូនរបស់ខ្ញុំ។

ឆ្លើយឆ្លងគ្នាតាមទូរស័ព្ទពេលនោះស្រាប់តែប្រុសដែលជាសហាយបាននិយាយថាកូនស្រីរបស់ឯងបានស្លាប់ហើយ​ លឺដូីចនេះម្តាយទារិការងគ្រោះ​ ក៏បានអោយឈ្មោះស្រីអូនជិះម៉ូតូឌុបមកខុនដូមុន តែពេលស្រីអូនមកដល់ឈ្មោះកើហាំសេះពុំបានបើកទ្វារបន្ទប់អោយចូលនោះទេបានប្រហែលជា២០នាទី ក៏ឈ្មោះចាន់ រតនាដែលជាម្តាយបានមកដល់បន្ទប់ទើបឈ្មោះកើហាំសេះបើកទ្វារឱ្យចូល​ ក៏ឃើញទារិកានៅលើដៃរបស់ឈ្មោះកើហាំសេះជាអ្នកកំពុងបីនៅនឹងដៃ ឃើញដូចនោះម្តាយក្មេងរងគ្រោះក៏បានលូកដៃបីយកកូនពីដៃឈ្មោះកើហាំសេះយកទៅមន្ទីរពេទ្យកាល់មែត និងបន្តយកទៅមន្ទីរពេទ្យ គន្ធបុប្ផាក៏គ្រូបញ្ជាក់ថាក្មេងរងគ្រោះបានស្លាប់បាត់ហើយ។

សមត្ថកិច្ចបានបន្តទៀតថាក្រោយពីក្មេងររងគ្រោះស្លាប់ម្តាយនិងសាហាយបានដឹកសពមកប្រគល់ឱ្យលោកតាចារ្យភ្លុកវត្តទួលសង្កែដើម្បីបូជា​ ខណៈនោះលោកតាអាចាបានសួរនាំរកលិខិតប្រគល់សពតែម្តាយក្មេងរងគ្រោះពុំមាន​ ហើយទាំង២នាក់ក៏យកក្មេងនោះទៅបូជានៅវត្តញាណរាំងសីវិញ។​

លុះទៅដល់វត្តម្តាយក្មេងរងគ្រោះបានប្រគល់ឱ្យលោកតាអាចារ្យភ្លុករៀបចំបូជាក៏ត្រូវសមត្តកិច្ចឃាត់ខ្លួនម្តាយក្មេងរងគ្រោះមកប៉ុស្តិ៍នគរបាលរដ្ឋាបាលទួលសង្កែដើម្បីសួរនាំចំណែកឯបុរសជាសាហាយរត់គេចខ្លួនបាត់៕ដោយ៖នាគខ្មៅ៣៨

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More