Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន អញ្ជើញជាអធិបតីភាពក្នុងពិធី បំពាក់ឋាន្តរសក្តិមន្ត្រីនគរបាលជាតិ វរសេនាតូចនគបាលការពារលេខដែន៦១៥

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូឆ្នាំ២០១៦ពិធីបំពាក់ឋាន្តរសក្តិមន្ត្រីនគរបាលជាតិ វរសេនាតូចនគបាលការពារលេខដែន៦១៥ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ  លោក អ៊ាង ពិសិដ្ឋ រងករិយាល័យបុគ្គលិក បានអានសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃលេខ ៤៧៩សសរ.អនប  ៥៤៧សសរ.អនប ៦០៤សសរ.អនប ស្តីពីការតែងតាំងនិងតំឡេីង ឋានន្តរសក្តិមន្ត្រីនគបាលជាតិមាន  ថ្នាក់អនុសេនីយ៍ឯក ចំនួន០២រូប,អនុសេនីយ៍ទោ ចំនួន៣០រូប អនុសេនីយ៍ត្រីចំនួន៤៧រូប,ព្រិន្ទបាលឯក៥រូប ថ្នាក់ព្រិល បាលទោចំនួន១រូប ។

លោកវរសេនីយ៍ទោ ទេព សុវណ្ណ មេបញ្ជារកាសេនាតូចលេខ៦១៥បានអានរបាយការណ៍ទីតាំង ភូមិ សាស្រ្ត   និង ការដេីរល្បាត របស់កម្លាំងជំនាញដែលបានអនុវត្តន៍ជាប្រចាំតាមអនុសាសន៍នែនាំរបស់លោកអភិបាលខេត្តក្នុងការ បង្ការ និង បង្ក្រាបបទល្មេីសតាមបន្ទាត់ព្រំដែន  ក្រោយពីបានស្តាប់របាយការរបស់លោកមេបញ្ជារការព្រំដែន គោកលេខ៦១៥  លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំបានកោតសរសេីរនិងជំុរុញអោយមន្ត្រីទាំងអស់ត្រូវ

១.មានសាមគ្គីភាពល្អក្នុងអង្គភាព

២.ត្រូវផ្តល់សេវាសន្លឹកអត្តសញ្ញាណបណ្ណសញ្ញាតិខែ្មរ

៣.ត្រូវថែរក្សារអាវុធយុទ្ធភ័ណ្ឌអោយបានល្អ ការផ្តេីតសំខាន់ទៅលេីវិន័យ របស់កងកម្លាំងនគបាលជាតិ ការប្រេីប្រាស់ត្រីវិស័យ ការប្រេីប្រាស់ឧបករណ៍GPS និងផែនទីភូមិសាស្រ្ត ការងារស្រាវជ្រាវប្រឆាំងភេវរកម្មឆ្លងដែនខុសច្បាប់ ទប់ស្កាត់បទល្មេីសព្រហ្មទណ្ឌឆ្លងដែនខុសច្បាប់ ជាពិសេសបង្ការនិងបង្រាបបទល្មេីសគ្រឿងញៀនឆ្លងដែនខុសច្បាប់  ។

ក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ស្នងការបានផ្តល់រថយន្តចំនួន២គ្រឿងជូនដល់មន្ត្រីនគបាលវរសេនាតូចលេខ៦១៥   ។

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More