សមរភូមិដាវសាំម៉ូរៃបណ្តាលអោយយុវជនម្នាក់ស្លាប់ហូរឈាមស្រោចធរណីជើងខ្លាំង៣នាក់ក្នុងចំណោម៨នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន​(video)

 

ភ្នំពេញ៖ យុជនម្នាក់ស្លាប់ហូរឈាមស្រោចលើផ្លូវក្រោមផ្លែដាវសាំម៉ូរៃត្រូវសុះសាច់ ក្រោយឆាកប្រយុទ្ធ ជាមួយក្រុមក្មេងស្ទាវមួយក្រុម មានគ្នា៨នាក់ជិះម៉ូតូ៣ទៅ៤គ្រឿង បានដេញកាប់គ្នាដោយប្រើដាវសាមូរ៉ៃ ក្រោយកើតហេតុបន្តិច ជើងខ្លាំង៣នាក់ក្នុងចំណោម៨នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនផងដែរ ចំណែកអ្នកគេចខ្លួនកំពុងស្រាវជ្រាវបន្ត។ ឆាកប្រយុទ្ធនេះកើតឡើង នៅវេលាម៉ោង៧ និង៣០នាទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នៅមុខច្រកផ្លូវចូលរោងច្រក QMi ស្ថិតនៅក្នុង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមសាក្សីឃើញហេតុបានអោយដឹងថាមុនពេលកើតហេតុ គេឃើញស្ទាវមួយក្រុមអង្គុយនៅមុខសាលារៀន ស្រាប់មានស្ទាវមួយក្រុមទៀតជិះម៉ូតូមកឈប់មិនដឹងមានរឿងអ្វីពីមុនមក ស្រាប់តែចូលធ្វើការប្រយុទ្ធបណ្ដាលអោយស្ទាវពីរនាក់បើកម៉ូតូរត់ តែត្រូវស្ទាវមួយក្រុមទៀតដេញតាមពីក្រោយ ខណះមកដល់ចំនុចកើតហេតុច្រកចូលរោងចក្រQMiទល់ហាងលក់ស៊ុបគោស្រីខួច៩៩៩ បានដួលម៉ូតូ ត្រូវស្ទាវមួយក្រុមនោះតាមទាន់កាប់ចំកញ្ចឹងករ បណ្ដាលអោយស្លាប់ភ្លាមៗក្នុងថ្លុកឈាម និងម្នាក់ទៀតសំណាងល្អរត់គេចខ្លួនទាន់។

ក្រោយពីកាប់ប្រហាបានស្លាប់ម្នាក់ហើយក្រុមស្ទាវទាំងនោះបើកម៉ូតូគេចខ្លួនបាត់។   តែមិនបានមួយម៉ោងផងក៍ត្រូវសមត្ថកិច្ចពោធិ៍សែនជ័យបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន3នាក់និងម៉ូតូFZពណ៍ខ្មៅ១គ្រឿងពាក់ស្លាកលេខភ្នំពេញ.1FB-3826 និងនាំខ្លួនស្ទាវទាំងនោះមកសាកសួរនៅអធិការដ្ឋាខណ្ឌពោធិ៍សែនជ័យដើម្បីចាប់បន្ត ។

ជនសង្ស័យទី1.មានឈ្មោះយន់ ចាន់ណារុង ភេទប្រុស អាយុ30ឆ្នាំ មុខរបរម៉ាស្សា ទី2មានឈ្មោះប៉ែន សុផានិតអាយុ17ឆ្នាំ ជាសិស្សសាលាជម្ពូវន្ត័ និងទី3មានឈ្មោះប៉ែន សុផាណា ភេទប្រុស ជាសិស្សសាលាជម្ពូវន្ត័ ពីរនាក់នេះជាបងប្អូនភ្លោះ  ចំណែកសាកសពជនរងគ្រោះមានឈ្មោះអឿន សាម៉ន  ភេទប្រុស អាយុ21ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ម្ដុំរោងចក្រQMi និងមានស្រុកកំនើតនៅខេត្តសៀមរាប។
បច្ចុប្បន្នជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីសួរនាំនិងរកបក្ខពួកបន្តទៀត៕ ដោយ៖ កុយ រ៉ូហ្សាន់ និងព្រះអង្គខ្មៅមានរិទ្ធិ

image image image image image image image image image image image image image image image

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More