Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

យុវជនម្នាក់បើកបរដោយមិនគោរពច្បាប់ចរាចរ បានជ្រុលទៅបុកដើមកៅស៊ូ បណ្តាឲ្យបាក់កស្លាប់នៅកន្លែងកើតហេតុ

ត្បូងឃ្មុំ៖ នៅថ្ងៃទី ២៨.១២.២០១៦ វេលាម៉ោង ១៤,១៥ នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពាន់ បានទទួលព័ត៍មានពីមេភូមិឆ្លូង២ថា ៖ នៅចំណុចផ្លូវកែងត្រង់ឡូតិ៍កៅស៊ូរដ្ឋលេខ៣៥dចំងាយប្រហែល ២០០០ម៉ែត្រ ពីភូមិឆ្លូង២ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានឈ្មោះ ឃិន សាមឌី ភេទប្រុសអាយុ ២០ ឆ្នាំ ជាតិ មុខរបរ ឆ្មាំការពារចំការកៅស៊ូមេមត់ប្រចាំភូមិឆ្លូង១ ( មូលដ្ឋានព្រែកឆ្លូង) រស់នៅភូមិឆ្លូង២ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បើកបរម៉ាកណេវ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ លេខម៉ាស៊ីន ០០៨៥៦២១ លេខតួ ២៣៤៨០៧ គ្មានផ្លាកលេខ ក្នុងស្ថានភាពល្បឿនលឿន ( ផ្លូវកែង ) ជ្រុលទៅបុកនឹងដើមកៅស៊ូបណ្តាលឲ្យបាក់កស្លាប់នៅកន្លែងកើតហេតុតែម្តង ។ ក្រោយពីបានទទួលព័ត៍មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពាន់ បានចុះដល់កន្លែងកើតហេតុ ។

តាមប្រភពព័ត៍មាន ៖ ពីប្រជាពលរដ្ឋបានប្រាប់សមត្ថកិច្ចយើងឲ្យដឹងថាជនរងគ្រោះខាងលើតែងតែបើកបរក្នុងល្បឿនលឿនជារៀងរាល់ពេលបើកបរ ។

បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅបុណ្យធ្វើបុណ្យតាមប្រពៃណី ៕

1 of 4,899

ចំនួនអ្នកទស្សនា
  • 1
  • 242
  • 5,461
  • 8,773,488

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More