Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្ត

រាជធានីភ្នំពេញ៖ ផ្ទះលក់គ្រឿងបន្លាស់រថយន្ត មួយកន្លែង ត្រូវបានអគ្គីភ័យឆាបឆេះ បណ្តាលឲ្យរងការខូតមួយចំនួន កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ១៤៦ ផ្លូវលេខ១៩២៨ (ហៅផ្លូវឧកញ៉ាម៉ុងឬទ្ធី) ក្រុម៤ ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះឈ្មោះ សុខ ណារី ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ លក់គ្រឿងបន្លាស់រថយន្ត ស្នាក់នៅផ្ទះកើតហេតុខាងលើ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានផ្សែងហ៊ុយៗចេញពីផ្ទះលក់គ្រឿងបន្លាស់រថយន្ត ភ្លាមៗនោះ ប្រជាពលរដ្ឋបាននាំគ្នាទាញបំពង់ពន្លត់អគ្គីភ័យយកមកបាញ់អន្តរាគមន៍ ដោយប្រជាពលរដ្ឋខ្លះទៀតបានទាញបំពង់ទុយោលមកបាញ់ទឹក ដើម្បីអន្តរាគមន៍។ ក្រោយពីកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន អោយជួយចុះមកអន្តរាគមន៍បាញ់ពន្លត់ផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមានអគ្គីភ័យនេះ កើតឡើង គឺដោយសារតែការឆ្លងចរន្តអគ្គិសនី ហើយអគ្គីភ័យនេះ ត្រូវបានរលត់ទៅវិញនៅវេលាម៉ោង ១និង១០នាទីរសៀល ថ្ងៃដដែរ ដោយរថយន្តពន្លត់មកទាំងអស់សរុបចំនួន ៥គ្រឿង ដោយក្នុងនោះ សមត្ថកិច្ចបានអន្តរាគមន៍បាញ់ពន្លត់អស់ចំនួន ២គ្រឿង ទើបអគ្គីភ័យនេះ មិនបណ្តាលឲ្យឆ្លងរៀលដាលដល់ផ្ទះប្រជាពលរដ្ឋក្បែរនោះ៕ដោយ៖ស៊ុនតិច

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More