Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

នគរបាលសែនសុខបង្ក្រាបមុខសញ្ញា កាចក ម៉ូតូមួយសំបុកទាំងព្រលឹម

ភ្នំពនុញៈមុខសញ្ញាឆក់និងកាច់កយកម៉ូតូយ៉ាងសកម្ម៥នាក់ក្នុងនោះមានស្ត្រីម្នាក់ផងត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខនិងប៉ុស្តិ៍ទឹកថ្លាសហការណ៍និងជនរងគ្រោះជាម្ចាស់ម៉ូតូចាប់បានទាំងសំបុកតែម្តងកាលពីម៉ោង០៧និង១៥នាទីព្រឹកថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៦នៅបន្ទប់ជួលភូមិផ្សារទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌសែនសុខជនសង្ស័ទី១ ជាមេក្លោងទីឈ្មោះតឹង បញ្ញា ភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់ន

ថ្លាសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។មានស្រុកកំណើតភូមិថ្មីឃុំតាខ្មៅស្រុកតាខ្មៅខេត្តកណ្តាល។
ជនសង្ស័យទី២ ឈ្មោះ វ៉ុន រស្មី ភេទស្រីអាយុ១៩ឆ្នាំមុខរបររត់តុជាប្រពន្ធរបស់ឈ្មោះ តឹង បញ្ញ ជាអ្នកផ្សំគំនិត ជនសង្ស័យទី៣ឈ្មោះរ៉ូ ង៉ុនស្រឺុ ភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលផ្លូវលំភូូមិ៩សង្កាត់ផ្សារដើមស្កូវខណ្ឌចំការមន(ដៃជើង)។៦ទី៤ ឈ្មោះ ពៅ រដ្ឋា ភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ
ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន(ដៃជើង)។និងទី៥ ឈ្មោះលាក់ សំរាង ភេទប្រុសអាយុ
១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។

ក្នុងករណីឃាត់ក្រុមខាងលើមានដើមបណ្តឹងឈ្មោះជា ធីតា ភេទស្រីអាយុ៣៣ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះ
លេខ៤២៣ផ្លូវស៊ីសុវត្តិសង្កាត់ចតុមុខខណ្ឌដូនពេញ។

សមត្ថកិច្ចបានប្រាប់ថាមុនឈានដល់ទៅក្រសោបក្រុមខាងលើខណះដែលដើមបណ្តឹងទូរសព្ទ មកប្តឹងសុំសហការណ៍លើករណីមានក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចកាច់កយកម៉ូតូមួយគ្រឿងម៉ាកប៉េស្បាពណ៌ ស
ពាក់ស្លាកលេខភ្នំពេញ1FV-5494 ក្រោយពីលួចបានក្រុមជនសង្ស័យបានយកមកលាក់ទុកនៅទីតាំងខាងលើដោយម៉ូតូម្ចាស់បានភ្ជាប់ប្រព័ន្ធGBSទើបដឹកកន្លែងម៉ូតូដែលក្រុមជនសង្ស័យយកមកទុកនិងបានសហការណ៍ល្អជាមួយសមត្ថកិច្ចមូលដ្ឋានចុះច្បាមបានភ្លាមៗទាំងសំបុកតែម្តង។

តាមសំដីម្ចាស់ម៉ូតូបានប្រាប់ថាព្រឹកមុនកើតហេតុក្រោយពីក្រោកពីដំណេកដោយក្នុងផ្ទះចង្អៀតគាត់បានអូសម៉ូតូខាងលើចេញមកទុកមុខផ្ទះហើយជាប់រវល់ទៅបន្ទប់ទឹកដើម្បីយកក្រណាត់មកជូតផ្ទះពេលចេញមកវិញ
ស្រាប់តែបាត់ម៉តូតែម្តង។ប្រភពបានប្រាប់ទៀតថាពេលនោះគាត់បានបើទូរស័ព្ទដៃដែលភ្ជាប់GBSនិងម៉ូតូនិង
តាមពីក្រោយរហូតមកដល់ចំណុចខាងលើបានឃើញទីតាំងលាក់ម៉ូតូរបស់គាត់ក៍ប្តឹងសមត្ថកិច្ចមូលដ្ឋានចុះចាប់តែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថឃាត់ខ្លួននិងសាកសួរបន្ថែមនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដេីម្បីកសាងសំនុំចាត់ការបន្តតាមនិតិវិធី។

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More