Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

តោថ្ម ឈទ្រឹង! ខណៈស្រវឹង បុកផ្ងារជើងគ្មានអាសូរ

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងក្នងស្ថានភាពស្រវឹងស្រាជោគជាំ បានជ្រុលទៅបុកតោថ្មបណ្ដាលអោយរងរបួសស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២៣និង២០នាទីយប់ថ្ងៃទី ៣០ខែធ្នូ ឆ្នាំ ២០១៦ ត្រង់ចំនុច ស្តុបត្រឡោកបែក ស្ថិតតាមបណ្ដោយផ្លូវ៥៩៨កែងនិងផ្លូវ៣១៥ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័តមានពីសាក្សីដែលនៅជិតកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ័ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1Y -5741 ក្នុងស្ថានភាពស្រវឹងជោគជាំបើកបរតាមផ្លូវ៥៩៨ក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំនុចកើតហេតុស្រាប់តែម៉ូតូខាងលើបានរ៉េចង្កូតទៅខាងស្ដាំជ្រុលទៅបុកតោថ្មដែលដាក់តាំងនៅខាងមុខផ្ទះគេបណ្ដាលអោយតោថ្មរមួយនោះដួលទៅដីហើយម៉ូតូវិញខូចខាតក្បាលម៉ូតូបន្តិច ចំនែកឯម្ចាស់ម៉ូតូវិញរងរបួសស្រាលរលាត់ដៃជើងនិងបែកមាត់បន្តិចតែប៉ុណ្ណោះ។

ក្រោយពេលកើតហតុជនរងគ្រោះបានត្រូវអ្នកនៅជិតនោះទាក់ទងទៅមិត្តភក្ដិរបស់គេអោយមកទទួលជនរងគ្រោះឌុបត្រលប់យកទៅផ្ទះគេវិញទៅ ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More