Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អ្នកសង្ស័យប្រើប្រាស់គ្រឿងញៀន២៦នាក់ ត្រូវកម្លាំងសមត្ថកិច្ចសែនសុខបន្តឃាត់ខ្លួន

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌសែនសុខសហការជាមួយសមត្ថកិច្ចចម្រុះរាជធានីបានចុះបង្ក្រាបទីតាំងប្រើប្រាស់គ្រឿងញៀននៅចំនុចផ្ទះជួលដែលត្រូវបានប្រជាពលរដ្ឋនៅជិតខាងនោះបានផ្ដល់ព័ត៍មានអោយសមត្ថកិច្ច ជួយចុះបង្ក្រាបក្នុងនោះឃាត់ខ្លួនមនុស្សចំនួន២៦នាក់ស្រី១នាក់ ដកហូតគ្រឿងញៀន២កញ្ចប់តូច ឧបករណ៍ប្រើប្រាស់មួយចំនួន និងម៉ូតូចំនួន៧គ្រឿងផងដែរ ។

ប្រត្តិបត្តិការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង ២១និង៥០នាទីយប់ថ្ងៃទី៣០ខែធ្នូ ឆ្នាំ ២០១៦ ត្រង់ចំនុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងទីតាំងមួយកន្លែងទៀត ត្រង់ចំនុចបន្ទប់ជួលគ្មានលេខ ស្ថិតក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លោកវរៈសេនីយ៍េក ម៉ក់ ហុង អធិការខណ្ឌ បានមានប្រសាសន៍ថា ដោយមានបទបញ្ជារពីលោកអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញនិងដោយមានការសំរបសំរបព្រះរាជ អាជ្ញរងនៃ អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបាន បញ្ជាមកលោកអោយចុះសហការណ៍និងធ្វើរដ្ឋបាលនៅចំណុចខាងលើដែលជាតំបន់ស្មុកស្មាញទើបលោកដឹកនាំកំលាំងចុះមកបង្ក្រាបអោយដូចភ្លៀងរលឹមក្នុងនោះឃាត់ខ្លួនអ្នកសង្ស័យប្រើប្រាស់គ្រឿងញៀនបានចំនួន២៦នាក់ស្រី១នាក់ហើយនិងដកហូតគ្រឿងញៀន២កញ្ចប់តូច ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនព្រមទាំងម៉ូតូ៧គ្រឿងយកទៅសាកសួរនៅអធិការដ្ឋានខណ្ឌសែនសុខ ។

គួរបញ្ជាក់ថាមួយរយះចុងក្រោយនេះនគរ បាលខណ្ឌសែនសុខបានបើកយុទ្ធនាការអោយដូចភ្លៀងរកឹមដោយចុះជាប់គ្នាទាំយប់ទាំងថ្ងៃតែម្តងនិងបានប្រមូលក្រុមក្មេងដែរតែងតែដើរចោរផ្ទះមកប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀននិងខ្លះមកលេងល្បែងសុីសងខុសច្បាប់ជាច្រើននាក់ បច្ចុប្បន្នក្រុមអ្នកសង្ស័យប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុ តាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

1 of 4,885

ចំនួនអ្នកទស្សនា
  • 0
  • 679
  • 1,898
  • 8,761,130

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More