Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឃាត់ខ្លួនបុរសល្មោភកាម ប៉ុនបងចាប់រំលោភ ក្មេងស្រីអាយុ៥ឆ្នាំ ក្នុងបន្ទប់ទឹក

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ ដែល​ធ្វើសកម្មភាពបៀតបៀនកេរ្តិ៍ខ្មាស ទៅលើក្មេងស្រីអាយុ៥ឆ្នាំម្នាក់​ ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានឃាត់ខ្លួន។ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើង នៅល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុច​​បន្ទប់​ផ្ទះជួល ផ្លូវ​លំ ភូមិ​ដំណាក់ធំ២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

លោកវរសេនីយ៍ ម៉េង វិមានតារា អធិការរងនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ យ៉ុង យីម ​អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់​នៅផ្ទះសហគមន៍ ផ្លូវ​លំ ភូមិ​ដំណាក់ធំ២ ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

លោកបានបញ្ជាក់ថា ជនសង្ស័យបានអូសដៃក្មេងស្រីចូលបន្ទប់ទឹក ហើយស្ទាបអង្អែល ប៉ងចាប់រំលោភតែមិនបានសម្រេច រហូតគ្រួសារក្មេងស្រីរងគ្រោះប្តឹងទៅនគរបាល ចុះស្រាវជ្រាវចាប់ខ្លួនតែម្តង។

ក្រោយឃាត់ខ្លូនសង្ស័យត្រូវបានបញ្ជូន​ ទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសួរនាំ និងចាត់ការបន្ដ៕

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More