Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អាជ្ញាធរខណ្ឌសែនសុខ មិនអនុញ្ញាតអោយអាជីករ លក់ដូររំលោភលើតាមចិញ្ចើមផ្លូវសាធារណះទៀតទេ

ភ្នំពេញ៖ អាជីវករលក់ដូរនៅផ្សារដើមអំពិលប្រមាណជិត២០នាក់ បាននាំគ្នាការតវ៉ា ខណៈអាជ្ញាធរខណ្ឌសែនសុខ មិនអនុញ្ញាតិឲ្យពួកគាត់លក់ដូរ នៅលើចិញ្ចើមផ្លូវសាធារណៈ។ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង ១៦ និង៣០នាទី ល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្សារ ដើមអំពិល ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ ឧកញ៉ា ម៉ុង រិទ្ធី ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជ ធានីភ្នំពេញ ។

ក្រុមអាជីវករប្រាប់ឲ្យដឹងថា ពួកគាត់ធ្លាប់លក់ដូរនៅលើចិញ្ចើមផ្លូវក្បែរផ្សារ ដើមអំពិលនេះ ជាយូរឆ្នាំមកហើយ មិនដែលមានបញ្ហានោះទេ ទើបតែរយះពេលបីខែចុងក្រោយនេះ ស្រាប់តែអាជ្ញាធរខណ្ឌសែនសុខ មានកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌ ជាច្រើននាក់ មានរថយន្ត ពីរបីគ្រឿង បានមកដេញពួកគាត់មិនអោយលក់ដូរ ទើបធ្វើឲ្យពួកគាត់ជាអាជីវករជាច្រើននាក់ ដែលធ្លាប់លក់ដូររាប់ឆ្នាំមកហើយនោះ  ទើបពួកគាត់ផ្ទុះការតវ៉ា រហូតពេលខ្លះហ៊ានចាក់ទំនិញចោលលើដងផ្លូវទៀតផង។

ក្រុមអាជីវករប្រាប់បន្តឲ្យដឹងថា ពួកគាត់សព្វថ្ងៃនេះ គឺនាំគ្នាលក់បន្លែបង្ការ សាច់ជ្រូក សាច់គោ និងទំនិញផ្សេងទៀត នៅលើចិញ្ចើមផ្លូវសាធារណៈមែន ប៉ុន្តែលក់នៅលើចិញ្ចើមផ្លូវ តែមួយភាគបី ប៉ុណ្ណោះ មិនប៉ះពាល់នៅលើចិញ្ចើមផ្លូវធំដុំនោះឡើយ ហេតុអ្វីបានជាអាជ្ញាធរខណ្ឌសែនសុខ មានកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌជាច្រើននាក់ ចុះមកចាប់ទំនិញរបស់ពួកគាត់យ៉ាងដូច្នេះ ទើបពួកគាត់ទាំងអស់គ្នា ផ្ទុះការតវ៉ារហូតបែបនេះ ។

ទោះបីយ៉ាងក្តីបងប្អូនអាជីវករទាំងអស់ សូមសំណូមពរយ៉ាងទទូចទៅដល់លោក ប៉ឹល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ មេត្តាអនុញ្ញាតិឲ្យពួកគាត់បានលក់បន្តទៀត ដោយពួកគាត់សន្យាលក់ដូរទំនិញមិនឲ្យប៉ះពាល់ទៅទ្រូងផ្លូវនោះទេដោយលក់ដូរនៅលើចិញ្ចើមផ្លូវតែមួយភាគបីប៉ុណ្ណោះ។

ជុំវិញករណីខាងលើនេះ លោក បឹុល កុសល អភិបាលខណ្ឌសែនសុខបានប្រាប់ តាមទូរស័ព្ទថាលោកមិនអនុញ្ញាតអោយបងប្អូនអាជីវករលក់ដូរនៅផ្សារដើមអំពិលលក់លើចិញ្ចើមផ្លូវទៀតទេ ពីព្រោះធ្វើអោយ ប៉ះពាល់ដល់សណ្ដាប់ ធ្នាប់សាធារណៈនិងស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃនៅលីផ្លូវនេះ ហើយលោកសំណូមពរដល់បងប្អូនអាជីវករទាំងអស់រកកន្លែងលក់ដូរអោយបានត្រឹមត្រូវ៕

លោក បុឹល កុលស  បានបញ្ជាក់ថា ការរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសារធសារណះ ជាពិសេសតាមផ្សារនានាក្នុងខណ្ឌទាំងមូល មិនមែនរៀបចំតែផ្សារដើមអំពិលប៉ុណ្ណោះទេ ។

ក្នុងនាមជាអាជ្ញាធរខណ្ឌ សង្ឃឹម និង​ជឿជាក់ថា បងប្អូន​ប្រជាពលរដ្ឋ ដែល​ប្រកបរបចិញ្ចឹមជិវិត នៅត្រង់ចំណុច​ខាងលើ និង​បងប្អូន​អាជីវករ លក់ដូរ​នៅតាម​ដងផ្លូវនានា នឹង​យោគយល់ អធ្យាស្រ័យ និង​ចូលរួម​សហការ​អនុវត្ត​ឲ្យ​បានល្អ សក្តិ​សមជា​ប្រជាពលរដ្ឋ ដែលមាន​វប្បធម៌ និង​ប្រពៃណី​ថ្លៃថ្នូរ​។​

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More