Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបគ្រឿងញៀន២ករណីក្នុងថ្ងៃជាមួយគ្នា(វីដេអូ)

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការបង្ក្រាប ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន ២ករណីបន្តបន្ទាប់គ្នាដោយឃាត់ខ្លួនជនសង្ស័យបាន៧នាក់ ដកហូតថ្នាំញៀនបាន៨១កញ្ចប់ ព្រមទាំងសម្ភារៈពាក់ព័ន្ធបទល្មើសមួយចំនួនផ្សេងទៀត។ ករណីទី១គឺ នៅវេលាម៉ោង១២:៣០នាទី ថ្ងៃទី ៣០.១២.២០១៦ នៅចំនុចផ្ទះដីឡូតិ៍ទុកចោល ក្រុមទី១៧ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ពាក់ព័ន្ធគ្រឿងញៀន និងដកហូតថ្នាំញៀនប្រភេទក្រាមពណ៌សថ្លា បានចំនួន៤កញ្ចប់ ដបសម្រាប់ជក់ថ្នាំ២ ដាវ១ដើម រណាអាទឹកកក១ និងថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន។
ជនសង្ស័យដែលឃាត់ខ្លួនរួមមាន:
១.សេង ចន្ដា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិឬស្សី សង្កាត់ ស្ទឹងមានជ័យ។
២.គឹម ធីអេ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ កម្មករលក់គ្រឿងសំណង់ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ។
៣.សឿង ពិសី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររើសអេតចាយ កន្លែងស្នាក់នៅមិនពិតប្រាកដ។
៤.ទូច ភាព ភេទប្រុស អាយុ ២០ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះអង្គការ ភូមិឬស្សី ៣
៥.ហុល ហេង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះអង្គការ
ភូមិឬស្សី៣
ករណីទី២គឺ នៅវេលាម៉ោង១៧:៣០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ នៅចំនុចរោងចក្រឆ្នាំង ស្ថិតក្នុងភូមិ២១ សង្កាត់បឹងកក់២ ខណ្ឌទួលគោក កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញសហការជាមួយការិយាល័យគ្រឿងញៀន បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ព្រមទាំងដកហូតថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាបានចំនួន៧៧កញ្ចប់ផងដែរ។
ជនសង្ស័យដែលឃាត់ខ្លួនបានរួមមាន៖
១.ឈ្មោះ រ៉ុង ពន្លក ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិ២១ សង្កាត់បឹងកក់២ ខណ្ឌទួលគោក(មុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងប្លុករោងចក្រឆ្នាំង)
២.ឈ្មោះ ច័ន្ទ មករា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ផ្លូវលេខ៤៦០ សង្កាត់ទួលទំពូង ខណ្ឌចំការមន។
បច្ចុប្បន្នជង្ស័យទាំង៧នាក់ រួមជាមួយថ្នាំញៀន៨១កញ្ចប់ ត្រូវបានការិយាល័យជំនាញនៃ អាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅ តុលាការដើម្បីផ្តន្ទាទោសតាមនិតិវិធីច្បាប់។

1 of 4,879

ចំនួនអ្នកទស្សនា
  • 1
  • 110
  • 2,340
  • 8,757,239

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More