Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ជ​ន​ជា​តិ​កូ​រ៉េ​ម្នា​ក់​ដេ​ក​ស្លា​ប់​ក្នុ​ង​ប​ន្ទ​ប់​ខុ​ន​ដូ​ មេ​ន​ សុ​ន ​រ៉ា​ប់​បី​ ម្សិលម៉ិញ!

​ភ្នំពេញ៖ បុរសជនជាតិកូរ៉េម្នាក់ ដេកស្លាប់ក្នុងបន្ទប់ខុនដូ មេនសុនរ៉ាប់បី ចោលប្រពន្ធ និងកូនប្រុស ស្រី ២នាក់ ដោយ​សា​រ​​មាន​ជំងឺប្រចាំកាយ។ករណីនេះកើតឡើង នៅវេលាម៉ោង ៨ និង ៤០នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងខុនដូឈ្មោះ មេន សុនរ៉ាប់បី ក្នុង​ប​ន្ទ​ប់​លេខ៦០៤ ជាន់ទី៦ ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។

បុរសជនបរទេស ដែលដេកស្លាប់នោះមាន ឈ្មោះ YOUN MiN CHUL ជាជនជាតិកូរ៉េខាងត្បូង ភេទប្រុស អាយុ ៥០ឆ្នាំ កាន់​លិខិតឆ្លងដែន លេខ M46574776 មុខរបនាយកក្រុមហ៊ុន ម៉ាស៊ីនចម្រោះទឹកស្អាត ហ្គនសាន់ ដែលមានប្រពន្ធ និងកូនប្រុស ស្រី​២​នាក់​ស្នាក់នៅជាមួយ។

ប្រភពពីនារីម្នាក់ ឈ្មោះ គង់ សុគន្ធី ភេទស្រី អាយុ ៣០ឆ្នាំ ដែលជាអ្នកធ្វើចុងភៅ រស់នៅជាមួយ បានអោយដឹងថា កាលពី​ម្សិ​ល​មិញ​ថ្ងៃទី២៩ ជនរងគ្រោះមានសភាពមិនស្រួលខ្លួន ដោយមានអាការៈរាកខ្លាំង ហើយប្រពន្ធរ​បស់គាត់​ បានអោយទៅ​ពេ​ទ្យ​​ដែរ តែគាត់មិនព្រមទៅ លុះដល់ព្រឹកកើតហេតុ ស្រាប់តែឃើញគាត់ដេកស្លាបយ៉ាងនេះទៅ​ បើតាមសម្តីបុរ​សម្នាក់ជាអ្នក​បើ​ក​ឡាន អោយជនរងគ្រោះ ដែលស្លាប់នោះបានអោយដឹងថា គាត់ធ្លាប់ដឹងតាមរយៈ ប្រពន្ធជនរងគ្រោះថា ថៅកែរបស់​គា​ត់ មានជំងឺប្រចាំកាយ គឺជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម យូណាស់មកហើយៗ គាត់ទៅព្យាបាល នៅមន្ទីរពេទ្យ​ប្រ​ទេ​ស​​កូរ៉េ ទើបតែមកវិញ ដោយទិញខុនដូខាងលើស្នាក់នៅ បាន ៦ខែតែប៉ុណ្ណោះ។

ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ កាលពីយប់មិញ គឺជនរងគ្រោះ(សព) មានអាការៈមិនស្រួលខ្លួន ប៉ុន្តែ​ដោ​យសារតែគាត់ មិនព្រមទៅពេទ្យ លុះដល់ព្រឹកឡើង ម៉ោងកើតហេតុខាងលើ ជនរងគ្រោះ មានស្ថានភាពជំងឺធ្ងន់ធ្ងរ ទើបប្រ​ព​ន្ធ​និងអ្នកបើកបរ បានទាក់ទងហៅរថយន្តសាម៊ុយ ដើម្បីដឹកគាត់ទៅព្យាបាល នៅមន្ទីរពេទ្យដែរ ប៉ន្តែនៅពេល​ឡាន​ពេទ្យម​ក​ដ​​​ល់ បានប្រាប់ថាគាត់ស្លាប់បាត់ទៅហើយៗ ក៍រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន អោយចុះមកពិនិត្យ។

ក្រោយពីសមត្ថកិច្ចជំនាញ ផ្នែកកោសល្យវិឆ្ច័យ ចុះទៅពិនិត្យសាកសព រួចបានសនិ្ថដ្ឋានថា សពពិតជាស្លាប់ដោយសារ មាន​ជំងឺ​ប្រចាំកាយពិតប្រាកដមែន គឺជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម ដោយពុំមានជាប់ពាក់ព័ន្ធ ករណីឃាត្តកម្មអ្វីទេ ហើយ​ស​មត្ថកិច្ច បានប្រគល់សពអោយទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More