Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

មេខ្លោងជួញដូរគ្រឿងម្នាក់ត្រូវកម្លាំងនគរបាលស្រុកស្អាងឃាត់ខ្លួន ដកហូត​ម៉ាទឹកកក ចំនួន ០៤កញ្ចប់ តូច និងធំ(វីដេអូ)

ភ្នំពេញ៖ លោកវរៈសេនីយ៍ឯក សេង សុវជាតិ អធិការនគរបាលស្រុកស្អាង បានអោយដឹងថា នៅថ្ងៃទី ០១ ខែ មករា ឆ្នាំ២០១៧ វេលាម៉ោង ១២និង១១នាទី ​ មានកិច្ចប្រតិបត្តិការណ៍បង្រ្កាបមុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់ម្នាក់  នៅចំណុច ភូមិព្រែកប៉ាង ឃុំ កោះខែល  ស្រុកស្អាង ខេត្តកណ្តាល ។ជនសង្ស័យ
១ – ឈ្មោះ ហុង ហេងពៅ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងដែក ទីលំនៅបច្ចុប្បន្ន ភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។
វត្ថុតាងចាប់យករួមមាន ៖
១ – ម្សៅក្រាមពណ៌សសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៤កញ្ចប់ , ០២កញ្ចប់តូច , ០១ កញ្ចប់មធ្យម , ០១កញ្ចប់ធំ ។
២ – ម៉ាស់ពាក់មុខ ពណ៏ខ្មៅ ចំនួន ០១ ។
៣ – ទូរសព្ទ័ ចំនួន ០១គ្រឿង ម៉ាក iPhone 4 ពណ៏ ស ។
៤ – ម៉ូតូ ចំនួន ០១គ្រឿង ម៉ាក ហុងដា សេ ១២៥ សេរីឆ្នាំ ២០១៥ ពណ៏ ខ្មៅ ផ្លាកលេខ កណ្តាល 1P-9187 ។

ប្រភពពីលោក សេង សុជាតិ បានបញ្ជាក់ថា នៅថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៧ វេលាម៉ោង ១២និង១១នាទី ក្រោយពេលទទួលបានពត៌មានពីប្រជាពលរដ្ឋល្អថាមានករណី ជួញដូរគ្រឿងញៀននៅចំណុចភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ភ្លាមនោះកំលាំងសមត្ថកិច្ចនគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុក បានទៅដល់ចំណុចនោះ ក៏ប្រទះឃើញជនសង្ស័យចំនួន០១នាក់ កំពុងជិះម៉ូតូនៅចំណុចកើតហេតុខាងលើ ពេលនោះកម្លាំងសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ រកឃើញគ្រឿងញៀន(ម៉ាទឹកកក) ចំនួន ០៣កញ្ចប់, ០១ កញ្ចប់មធ្យម និង ០២ កញ្ចប់តូចនៅក្នុងម៉ាស់ពាក់មុខ រួចធ្វើការឃាត់ខ្លួន រួមនិងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ហុង ហេងពៅ បានសារភាពថា កាលពីថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០១៦ ខ្លួនបានទិញគ្រឿងញៀន ចំនួន ០១កញ្ចប់ តម្លៃ ១២០០០០៛(ដប់ពីរមុឺនរៀល)ពីឈ្មោះ នឿន ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ រត់ម៉ូតូឌុប (នៅចំណុច ព្រែកព្នៅ រាជធានីភ្នំពេញ) ទីលំនៅមិនពិតប្រាកដ ដើម្បីយកមកវុិចខ្ចប់លក់ ក្នុង០១កញ្ចប់ តម្លៃ ៦០០០០៛ និងលាក់ទុកនៅផ្ទះ ចំនួន០១កញ្ចប់ធំទៀត ។

លុះដល់វេលាម៉ោង ១២និង៤៥នាទី ថ្ងៃខែឆ្នាំដដែល ដោយមានបញ្ជាផ្ទាល់ពី ឯកឧត្តម ឧ.ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងមានការសម្របសំរួល ពីលោក លឹម សុគន្ធា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាល កម្លាំងសមត្ថកិច្ចនគរបាលស្រុកស្អាង បន្តទៅត្រួតពិនិត្យផ្ទះរបស់ឈ្មោះ ហុង ហេងពៅ នៅចំណុចភូមិ ទេពអរជូន ឃុំកោះខែល បានរកឃើញគ្រឿងញៀន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់ធំ បន្ថែមទៀត ដើម្បីបន្តអនុវត្តន៍តាមនីតិវិធី ។

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More