Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ខឹងប្រពន្ធពេក ទ្រាំមិនបាន ទិញថ្នាំញៀនមកជក់ ត្រូវកម្លាំងសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួន(វីដេអូ)

ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួនករណី ៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុ (ម៉ាទឹកកក)។ការឃាត់ខ្លួននេះធ្វើឡើងនៅ ថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០១៦វេលាម៉ោង២២និង១០ នាទី   នៅចំណុច ៖ភូមិលេខ១ ឃុំស្វាយរលំស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យ៖ ឈ្មោះ សុខ យ៉ាង ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរ កសិករ ទីលំនៅបច្ចុប្បន្ន៖ ភូូមិ លេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។
វត្ថុតាងចាប់យក ១-ម៉្សៅក្រាមពណ៌សថ្លាសង្ស័យ ជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់តូច។ ២-ដែកកេះ ហ្គាសពណ៌លឿង ចំនួន០១។

ប្រភពពី លោក សេង សុជាតិ បានអោយដឹងថា  នៅថ្ងែទី៣១ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង២២និង១០នាទីកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយរលំកំពុងដើរល្បាតនៅតាមផ្លូវជាតិ លេខ21A នៅក្នុងភូមិសាស្រ្ដឃុុំ ស្វាយរលំស្រាប់តែបានជួបនិង ជនសង្ស័យកំពុងតែឈរនៅ​មុខផ្ទះរបស់ខ្លួនជាមួយឈ្មោះចែម រតន:ហៅអាឆ្វេងភេទប្រុសអាយុ២៣ឆ្នាំ ពេលនោះដោយមានការ សង្ស័យ ហើយក៏បានធ្វើការត្រួតពិនិត្យ ភ្លាមនោះ ស្រាប់តែឈ្មោះចែមរតន:ហៅឆ្វេងបានរត់គេចខ្លួនបាត់។ បន្ទាប់មកសមត្ថកិច្ចនគរបាលយើងបានធ្វើការត្រួតពិនិត្យឈ្មោះសុខ យ៉ាង ក៏រកឃើញគ្រឿងញៀន ប្រភេទម៉ាកទឹកកក ចំនួន០១កញ្ចប់តូចនេះនៅលើដីដែលឃ្លាត ចម្ងាយពីឈ្មោះសុខ យ៉ាងប្រហែល ០,៥០ម៉ែត្រ ភ្លាមនោះសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនរួមទាំងវត្ថុតាងមកប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយរលំ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលយើងឈ្មោះ សុខ យ៉ាង ខ្លួនបានសារភាពថា ខ្លួនពិតជាបានទិញ គ្រឿងញៀនចំនួន០១កញ្ចប់តូចនេះ ពីឈ្មោះចែម រតន:ហៅឆ្វេងភេទប្រុសអាយុ ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ន៖ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ។ ក្នុងតំលៃ៣០,០០០៛(បីម៉ឺនរៀល) ដើម្បីប្រើប្រាស់(ជក់) ពិតប្រាកដមែន ។

បន្ទាប់មកបានបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាងដើម្បី អនុវត្តន៏បន្តតាមនីតិវិធី៕

1 of 4,904

ចំនួនអ្នកទស្សនា
  • 1
  • 134
  • 11,535
  • 8,788,045

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More