Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ដូណាល់ ត្រាំ សរសើរពូទីន ជាមនុស្សឆ្លាតវៃ ដែលមិនបណ្តេញ មន្រ្តីការទូត អាម៉េរិកមកវិញ

អាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហាញការកោតសរសើរ ដល់លោកពូទីន ជាខ្លាំង ខណៈដែលប្រធានាធិបតី រុស្ស៊ីរូបនេះ មិនតបត ឬសងសឹកណាមួយ ក្រោយពេលដែលអាម៉េរិកបណ្តេញ មន្រ្តី ទូត រុស្ស៊ី ៣៥នាក់ ចេញពីប្រទេស។យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ បានឲ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក ត្រាំ នៅលើបណ្តាញសង្គម ធ្វីតធ័ររបស់លោកថា «លោកតែងតែដឹងថា លោកពូទីន គាត់ឆ្លាតខ្លាំងណាស់»។

សូមជម្រាបផងដែរថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានអះអាងហើយថា នឹងមិនធ្វើការសងសឹក ណាមួយផ្នែកកាទូត ឬក៏បណ្តេញមន្រ្តីទូតអាម៉េរិក ណាម្នាក់ឡើយ បន្ទាប់ពីសហរដ្ឋអាម៉េរិកបានបណ្តេញការទូតរុស្ស៊ី ៣៥នាក់ ចេញ ជុំវិញបញ្ហា Hack ចូលយុទ្ធនាការបោះឆ្នោត។

លោក ពូទីន និយាយថា រុស្ស៊ី នឹងមិនមានជំហរ នៃកម្រិតដែលគ្មានទទួលខុសត្រូវ ផ្នែកការទូតឡើយ ហើយថា នឹងធ្វើការស្តារឡើងវិញនូវទំនាក់ទំនង ជាមួយអាម៉េរិកកាំង ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ត្រាំ។ បញ្ហាការទូតនេះ គឺរដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានស្នើជាផ្លូវការ ទៅកាន់លោកពូទីន ដើម្បីឲ្យបណ្តេញមន្រ្តីតអាម៉េរិក ៣៥នាក់ ចេញពីរុស្ស៊ី វិញ ដើម្បីជាការសងសឹក៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More