Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

យ៉ាងហោចណាស់ស្លាប់មនុស្ស៣៥នាក់ បន្ទាប់ពីមានការវាយប្រហារមួយ នៅក្នុងក្លឹបរាត្រី នៅអ៊ីស្តង់ប៊ុល ប្រទេសតួកគី

ប្រទេសតួកគី៖យោងតាមការផ្សព្វផ្សាយព័ត៌មាននៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ ២០១៦ ដោយទូរទស្សន៍ CNN បានឲ្យដឹងថា មានការវាយប្រហារមួយនៅក្នុង ក្លឹបរាត្រីកម្សាន្តនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី បណ្តាលឲ្យមានមនុស្សស្លាប់តិចបំផុត ៣៥នាក់ និងមានអ្នករងរបួសប្រមាណ៤០នាក់ ផងដែរ ។

លោក Vasip Sahin. Sahin អភិបាលក្រុង អ៊ីស្តង់ប៊ុល បានហៅការវាយប្រហារដែលកើតឡើងនៅអាទិត្យ ចំថ្ងៃឆ្លងឆ្នាំសកល ផងនោះថា ជាអំពើភេរវកម្មមួយយ៉ាងពិតប្រាកដ ដោយមានអ្នក នៅក្នុងក្លឹបកម្សាន្តចំនួន៣៥នាក់បានស្លាប់ និងជាង៤០នាក់ ផ្សេងទៀតរងរបួស ។
ទីភ្នាក់ងារព័ត៌មានក្នុងស្រុក Anadolu បានឲ្យដឹងថា ភេរវករមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយគ្រាន់តែគេដឹង ថាបានបាញ់រះមកលើអ្នកខាងក្នុងក្លឹបកម្សាន្តរាត្រីនៅទីក្រុងខាងលើតែម្តង ៕

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More