Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស្ថានទូតអាមេរិកវាយបកការចោទប្រកាន់ របស់លោកErdoganថាអាមេរិកជាអ្នក គាំទ្រពីក្រោយក្រុមISIS

ប្រភពព័ត៌មានដែលត្រូវបានចេញផ្សាយដោយគេហទំព័រThe International Business Times កាលពីពាក់កណ្តាលសប្តាហ៍ កន្លងទៅ ដែលបាននិយាយថាសហរដ្ឋអាមេរិក បានចេញមកប្រកាសបដិសេធនូវរបាយការណ៍ ដែលចេញផ្សាយនាថ្ងៃពុធ កន្លងមកថា ខ្លួនគឺជាអ្នកនៅពីក្រោយការគាំទ្រដល់ក្រុមជ្រុល និយមរដ្ឋឥស្លាមISIS ដែលជាការចោទប្រកាន់របស់លោក ប្រធានាធិបតីតួកគីលោកRecep Tayyip Erdogan៕នៅក្នុងសេចក្តីថ្លែងប្រកាស តាមអនឡាញដែលបានសរសេរថា សម្រាប់អ្នកណាដែលចង់ដឹងពីការពិត ស្ថានទូតអាមេរិក ប្រចាំក្នុងទីក្រុងAnkaraប្រទេសតួកគី ព្រមានថានឹងចាត់ការទៅនឹងព័ត៌មាន មិនពិតទាំងនោះដែលត្រូវបានចេញផ្សាយ ដោយក្រុមអ្នកសារព័ត៌មានរបស់តួកគី ដែលបានអះអាងថាអាមេរិកគឺជាសម្ព័ន្ធមិត្ត ជាមួយនឹងក្រុមISIS នៅក្នុងសង្គ្រាមនៅ ស៊ីរីដែលអូសបន្លាយអស់រយៈពេលជាង៦ឆ្នាំមកហើយនោះ។

ស្ថានទូតអាមេរិកបានប្រកាសទាត់ចោលនូវការអះអាង ដែលថាខ្លួនជាអ្នកឧបត្ថម្ភគាំទ្រនៅពីក្រោយ ក្រុមសកម្មប្រយុទ្ធISIS និងក្រុមប្រយុទ្ធរបស់ឧទ្ទាម Kurd ដែលតួកគីបានចាត់ទុកថា ជាក្រុមភេវរកម្មអន្តរជាតិដែរនោះទេ៕

1 of 4,890

ចំនួនអ្នកទស្សនា
  • 0
  • 1,654
  • 2,045
  • 8,764,150

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More