Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

មុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្ម៤នាក់ ត្រូវនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យដែលជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្ម៤នាក់ ត្រូវនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួន។ កាលពីថ្ងៃ ទី០១-០១-២០១៧ វេលាម៉ោង ១៦និង៤០នាទី នៅចំណុចផ្លូវលំ ភូមិ ព្រែកតាឡុង សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។លោកវរៈសេនីយ៍ ម៉េង វិមានតារា បានអោយដឹងថា ប្រតិបត្តិការណ៍នេះ ដោយមានការចង្អុរបង្ហាញពីលោកវរៈសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌ និងមានការសហការណ៍ពីកម្លាំងល្បាតនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ជាមួយកម្លាំង នគរបាលខណ្ឌមាន ជ័យ បានឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដែលមានឈ្មោះ ៖
១-ឈ្មោះ សែ ជីវ័ន្ត ភេទ ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ មិនប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
២-ឈ្មោះ រិទ្ធ សុវណ្ណារ៉ា ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ មិនប្រាកដ ស្នាក់នៅផ្ទះលេខ១៥៥ ផ្លូវលំ ភូមិ ព្រែកតាឡុង សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
៣-ឈ្មោះ ម៉ៅ សុខគាន ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ មិនប្រាកដ ស្នាក់នៅផ្ទះលេខ១៦៨ ផ្លូវលំ ភូមិ ព្រែកតាឡុង សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
៤-ឈ្មោះ យូ ដាវីត ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ មិនប្រាកដ ស្នាក់នៅផ្ទះលេខ០១៤អា ផ្លូវលំ ភូមិ ព្រែកតាឡុង សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
វត្ថុតាងមាន ៖ ក្រាមពណ៍សថ្លាចំនួន ១៤ កញ្ចប់ថង់តូច និង ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង ។ ដោយ៖ អាត ចន្ធូ

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More